បារាំង៖ ទីក្រុងមូស្គូ និងក្រុងគៀវបាននិយាយនៅក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងប៉ារីសកាលពីថ្ងៃពុធថា ភាគីទាំងអស់គួរតែតាមដានបទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចាជាង ៨ម៉ោងដោយស្វាគមន៍ក្រុមអ្នកការទូតបារាំងដើម្បីបញ្ជូន "សញ្ញាល្អ"។

មានការព្រួយបារម្ភកាន់តែខ្លាំងថា វិមានក្រឹមឡាំងអាចនឹងគ្រោងធ្វើអន្តរាគមន៍យោធាក្នុងបណ្តាប្រទេសសហភាពអឺរ៉ុប ខណៈទីក្រុងមូស្គូទាមទារឲ្យដកវត្តមានរបស់អង្គការណាតូចេញពីអឺរ៉ុបខាងកើត ស្របពេលរុស្ស៊ីបង្កើនកម្លាំងកងទ័ពនៅជិតព្រំដែនរបស់ខ្លួនជាប់ជាមួយ អ៊ុយក្រែនភាគខាងកើត។ មនុស្សជំនិតរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា កិច្ចពិភាក្សាទីក្រុងប៉ារីសមិនមែននិយាយអំពីការគំរាមកំហែងនៃការឈ្លានពានរបស់រុស្ស៊ីនោះទេ ប៉ុន្តែនិយាយអំពីការដោះស្រាយសមរភូមិបំបែកខ្លួននៅភាគខាងកើតអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៤ មក។
ប៉ុន្តែលោកបាននិយាយថា សំណួរគឺថា តើប្រជាជនរុស្ស៊ីចង់ផ្តល់សញ្ញាដោះស្រាយជម្លោះឬអត់? លោកបានបន្តថា នៅទីបំផុតយើងបានទទួលសញ្ញាល្អមួយចំនួនពីជម្លោះដ៏ស្មុគស្មាញនេះ។ លោកថា ស្ថានភាពបច្ចុប្បន្នយើងទទួលបានសញ្ញាល្អ។ ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩ អ៊ុយក្រែន និងរុស្ស៊ីបានយល់ព្រមចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយជាមួយបារាំង និងអាល្លឺម៉ង់ ស្តីពីជម្លោះដែលនៅតែបន្តរវាងកងទ័ពអ៊ុយក្រែន និងក្រុមផ្តាច់ខ្លួនភាគខាងកើត។ ប្រទេសទាំង ៤ បាននឹងកំពុងធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព នៅភាគខាងកើតអ៊ុយក្រែនចាប់តាំងពីឆ្នាំ២០១៤ ហើយត្រូវបានគេស្គាល់ថាជាក្រុម Normandy ឬក្រុមប្រទេស ៤ ដោះស្រាយវិបត្តិអ៊ុយក្រែនភាគខាងកើត៕
អត្ថបទ៖ សុខមាន