សារព័ត៌មានរដ្ឋបានរាយការណ៍នៅថ្ងៃអាទិត្យ ១៤ កញ្ញា ថា លោកស្រី គីម យ៉ូជុង (Kim Yo Jong)ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un)បានព្រមានថា សមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន អាចនាំមកនូវ "ផលវិបាក" សម្រាប់ពួកគេ ។
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធការពារប្រចាំឆ្នាំ មានឈ្មោះថា "Freedom Edge" ដែលចាប់ផ្តើមនៅថ្ងៃចន្ទ ១៥ កញ្ញា ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការលើអាកាស កងទ័ពជើងទឹក និងតាមអ៊ីនធឺណិត ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
លោកស្រី Kim បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងថា នេះរំឭកយើងថា ការបង្ហាញអំណាចមិនប្រុងប្រយ័ត្នដែលសំញែងដោយសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនៅក្នុងកន្លែងខុស នឹងនាំមកនូវផលវិបាកជាអវិជ្ជមានសម្រាប់ខ្លួនពួកគេ។
ទីក្រុងព្យុងយ៉ាងធ្លាប់បានរិះគន់សមយុទ្ធរួមគ្នាទាំងនោះថាជាការហាត់សមសម្រាប់ការលុកលុយ ហើយក្នុងករណីខ្លះបានឆ្លើយតបដោយការសាកល្បងអាវុធ ប៉ុន្តែទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនបាននិយាយថា សកម្មភាពសមយុទ្ធទាំងនោះ គឺជាការការពារខ្លួនសុទ្ធសាធ៕