រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទៅដល់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលលោកគ្រោងជួបជាមួយនាយករដ្ឋមន្ត្រី Benjamin Netanyahu ខណៈភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ាជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលមិនធ្លាប់មានលើប្រទេសកាតាកាលពីសប្តាហ៍មុន ទន្ទឹមនឹងសម័យប្រជុំបន្ទាន់នៃកិច្ចប្រជុំកំពូលអារ៉ាប់-អ៊ីស្លាម ដែលគ្រោងធ្វើនៅថ្ងៃចន្ទ ក្នុងទីក្រុងដូហា និងស្របពេលដែលអ៊ីស្រាអែលកំពុងជំរុញការបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា។
ដំណើរទស្សនកិច្ចរបស់លោក Rubio ដែលបានចាប់ផ្តើមនៅថ្ងៃអាទិត្យ កើតឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរិះគន់អ៊ីស្រាអែលជុំវិញការវាយប្រហារដ៏អង់អាច និងបរាជ័យក្នុងការសម្លាប់មេដឹកនាំក្រុមហាម៉ាស ក្នុងរដ្ឋធានីកាតា។
ប៉ុន្តែលោកបានបន្ថែមថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនឹងពិភាក្សាអំពីផលប៉ះពាល់របស់ខ្លួនលើកិច្ចខិតខំប្រឹងប្រែងសម្រាប់បទឈប់បាញ់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅដែនដីហ្កាហ្សា។
មុនពេលចាកចេញទៅកាន់ប្រទេសអ៊ីស្រាអែល លោក Rubio បានប្រាប់អ្នកយកព័ត៌មានថា ទោះពេលលោក Trump មិនសប្បាយចិត្ត អំពីការវាយប្រហារនេះក៏ដោយ ក៏ទំនាក់ទំនងរបស់អាមេរិកជាមួយអ៊ីស្រាអែលមិនប្រែប្រួលដែរ ។
លោកថាប្រធានាធិបតីចង់ឱ្យរឿងនេះបញ្ចប់ ហើយបញ្ចប់ដោយមានអត្ថន័យ ចំណាប់ខ្មាំង ៤៨ នាក់ត្រូវបានដោះលែងក្នុងពេលតែមួយ។ ក្រុមហាម៉ាសលែងជាការគំរាមកំហែងទៀត ដូច្នេះយើងអាចបន្តទៅដំណាក់កាលបន្ទាប់ នោះគឺ តើអ្នកណានឹងកសាងដែនដីហ្កាហ្សាឡើងវិញ និងកសាងដោយរបៀបណា?៕