អ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ខណៈប្រមុខការទូតអាមេរិក និងលោក Netanyahu ពិភាក្សាពីអនាគតនៃជម្លោះ

2025/09/15 03:23:04 pm        308

ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបំផ្លាញអគារលំនៅឋានយ៉ាងហោចណាស់ចំនួន ៣០កន្លែង នៅទីក្រុងហ្កាហ្សា ហើយបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់រត់ចោលផ្ទះសម្បែងរបស់ពួកគេ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានមកដល់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ១៤ កញ្ញា ដើម្បីពិភាក្សាអំពីអនាគតនៃជម្លោះ។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានថ្លែងអំណរគុណដល់ប្រមុខការទូតអាមេរិក អំឡុងទស្សនកិច្ចទៅកាន់ Western Wall ដែលជាទីសក្ការបូជាដ៏ពិសិដ្ឋក្នុងសាសនារបស់ប្រជាជនជ្វីហ្វ ជាទីដែលលោកទាំងពីរពិភាក្សាអំពីសង្គ្រាមជាមួយក្រុមហាម៉ាស និងប្រតិបត្តិការសឹកហ្កាហ្សា។

អ៊ីស្រាអែលបាននិយាយថា ខ្លួនគ្រោងនឹងដណ្តើមយកទីក្រុងនេះ ជាទីដែលប្រជាជនប៉ាឡេស្ទីនប្រហែលមួយលាននាក់បានជ្រកកោន ជាផ្នែកនៃគោលបំណងដែលបានប្រកាសរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស និងបានបង្កើនការវាយប្រហារកាន់តែសន្ធាប់ទៅលើអ្វីដែលខ្លួនហៅថាជាបន្ទាយចុងក្រោយរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ 

មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដែលបានចូលរួមក្នុងការចរចាដោយប្រយោលស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ត្រូវបានកំណត់គោលដៅដោយអ៊ីស្រាអែលក្នុងការវាយប្រហារតាមអាកាសនៅទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដែលទាក់ទាញការថ្កោលទោសជាសកល។     

ប្រទេសកាតា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអារ៉ាប់-អ៊ីស្លាមនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាអំពីវិធានការបន្ទាប់។ លោក Rubio បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់និយាយអំពីរបៀបដោះលែងចំណាប់ខ្មាំងទាំង ៤៨ នាក់ដែលនៅតែឃុំខ្លួនដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប និងការកសាងឡើងវិញ។ មានតែចំណាប់ខ្មាំង២០នាក់ប៉ុណ្ណោះដែលត្រូវបានគេជឿថានៅមានជីវិត៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm