រុស្ស៊ី សម្ញែងសាច់ដុំយោធា ដោយប្រើមីស៊ីលល្បឿនលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ អំឡុងសមយុទ្ធ

2025/09/15 04:37:12 pm        281

រុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់មីស៊ីលកំណត់គោលដៅល្បឿនលឿនជាងសំឡេង Zircon (Tsirkon) នៅគោលដៅមួយក្នុងសមុទ្រ Barents ហើយថាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ Sukoi Su-34 បានអនុវត្តការវាយប្រហារជាផ្នែកនៃសមយុទ្ធយោធារួមគ្នាជាមួយបេឡារុស។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សមយុទ្ធយោធា "Zapad" ឬ West របស់រុស្ស៊ី ជាមួយបេឡារុស បានចាប់ផ្តើមកាលពីថ្ងៃទី ១២ កញ្ញា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបញ្ជាការ និងការសម្របសម្រួលក្នុងករណីមានការវាយប្រហារលើប្រទេសរុស្ស៊ី ឬបេឡារុស។  

ទីក្រុងមូស្គូ និងទីក្រុងមីនស៍(Minsk) បាននិយាយថា សមយុទ្ធនេះគឺជាការការពារទាំងស្រុង ហើយថាពួកគេពុំមានបំណងវាយប្រហារសមាជិកណាតូណាមួយឡើយ ទោះបីជាសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកបានប្រកាសប្រតិបត្តិការ "ឆ្មាំបូព៌ា" បន្ទាប់ពីការលុកលុយរបស់យានដ្រូនរុស្ស៊ី ចូលប្រទេសប៉ូឡូញកាលពីថ្ងៃទី ៩ដល់ថ្ងៃ១០ កញ្ញាក៏ដោយ។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ចេញវីដេអូ នាវាចម្បាំង Admiral Golovko នៃកងនាវាចរភាគខាងជើង ដែលបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងZircon នៅគោលដៅមួយនៅសមុទ្រ Barents ។វីដេអូបង្ហាញថា មីស៊ីលមួយត្រូវបានបាញ់ចេញពីនាវា ហើយបន្ទាប់មកបានធ្លាក់នៅចំណុចមួយ។

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីឆ្នាំ២០១៩ ថា មីស៊ីល Zircon អាចហោះក្នុងល្បឿនលឿនជាងសំឡេង ដល់ទៅ ៩ដងនិងវាយប្រហារគោលដៅនានានៅសមុទ្រ និងលើដីក្នុងរយៈចម្ងាយជាង ១.០០០គីឡូម៉ែត្រ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm