រូម៉ានីនិយាយថា យានដ្រូនរបស់រុស្ស៊ីបានរំលោភដែនអាកាសរបស់ខ្លួន ជាប្រទេសទីពីររបស់សម្ព័ន្ធយោធាណាតូដែលបានរាយការណ៍ពីការលុកលុយបែបនេះ។
ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះចម្បាំងរ៉ូម៉ានីបានស្ថិតនៅក្នុងការឃ្លាំមើលការវាយប្រហាររបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ ហើយអាចតាមដានយានដ្រូននៅជិតព្រំដែនភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ការលុកលុយនេះ មិនអាចជាកំហុសដោយអចេតនាទេ វាគឺជា "ការពង្រីកសង្រ្គាមជាក់ស្តែងដោយរុស្ស៊ី"។ ទីក្រុងមូស្គូមិនបានធ្វើអត្ថាធិប្បាយលើការអះអាងរបស់រ៉ូម៉ានីទេ។
កាលពីថ្ងៃពុធ ប្រទេសប៉ូឡូញបាននិយាយថាខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីយ៉ាងតិចបីគ្រឿង ដែលបានចូលក្នុងដែនអាកាសរបស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរ៉ូម៉ានីបាននិយាយថា ខ្លួនបានប្រទះឃើញយានដ្រូនមួយគ្រឿងរបស់រុស្ស៊ី នៅពេលដែលយន្តហោះចម្បាំង F-16 ចំនួនពីរគ្រឿងកំពុងត្រួតពិនិត្យព្រំដែនរបស់ប្រទេសខ្លួនជាមួយអ៊ុយក្រែន បន្ទាប់ពី "ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែននៅលើទន្លេដានូប (Danube )៕


