កម្ពុជាទទួលបានការវិនិយោគពីបារាំងសរុប ៤៤ គម្រោង មានទុនវិនិយោគ ៣៨០ លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីត្រឹម៨ខែឆ្នាំនេះមានទឹកប្រាក់ជាង ៣៨៤ លានដុល្លារកើន១១%

2025/09/15 05:52:05 pm        373

គិតមកដល់បច្ចុប្បន្ននេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​មក​ពី​ប្រទេស​បារាំង​សរុប​ចំនួន ៤៤ មានទុន វិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក ដែលសកម្មភាព​វិនិយោគ​ទាំង​នោះបាននាំមកនូវបច្ចេកវិទ្យា, ការផ្ទេរនូវចំណេះដឹង ជំនាញ និងនវានុវត្តន៍ និង​ស្មារតី​សហគ្រិនភាពដល់កម្ពុជា។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា នៃ​ចុងសប្តាហ៍កន្លងមក នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក François Corbin ប្រធាន​ក្រុម​ប្រឹក្សាធុរកិច្ចកម្ពុជា-បារាំង នៃសហព័ន្ធនិយោជក បារាំងអន្តរជាតិ និងជាប្រេសិត​ពិសេស​របស់​រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង សម្រាប់ទំនាក់ទំនង​សេដ្ឋកិច្ច​ជា​មួយ​បណ្តា​ប្រទេសអាស៊ាន ក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋបារាំង។

ឯកឧត្តម​អគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបាន​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា ដើម្បីស្វែង យល់អំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានរំលឹក​ឡើង​វិញ អំពីផ្លែផ្កានៃវេទិកាធុរកិច្ចកម្ពុជា-បារាំង ដែលបានរៀបចំ ឡើង នាឱកាស​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​ទៅ​កាន់ប្រទេសបារាំង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាល​ពី​ខែមករា ឆ្នាំ២០២៤ និងលទ្ធផលនៃជំនួបទ្វេភាគីរវាងឯកឧត្តម ស៊ុន ចាន់ថុល ជាមួយលោក François Corbin ប្រធានក្រុមប្រឹក្សា ធុរកិច្ចកម្ពុជា-បារាំង។ ឯកឧត្តមបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ច​សហ​ប្រតិ​បត្តិការរវាងបារាំងនិងកម្ពុជាលើគ្រប់វិស័យ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងវិស័យឯកជនបារាំង ដែលជានិច្ចកាល​តែង​តែ​ផ្តល់ការ​គាំទ្រ​ក្នុង​ដំណើរ​បើក​ទំព័រ​ថ្មី​នៃ​សហសម័យកម្ពុជា។

ទាក់ទងការ​វិនិយោគវិញ, បើគិតពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មកពីប្រទេសបារាំងសរុបចំនួន ៤៤ គម្រោង​រួចហើយមានទុនវិនិយោគប្រមាណ ៣៨០ លានដុល្លារអាម៉េរិក។ ឯកឧត្តមបាន បង្ហាញ​សុទិដ្ឋិនិយមថា សមភាគីនឹងបន្តរួមចំណែកជាមួយកម្ពុជា ក្នុងការលើកកម្ពស់ ការឈ្វេង​យល់​អំពី​បរិយាកាស​យោគ និងឧត្តម- ភាពប្រកួតប្រជែង ព្រមទាំងបន្តជំរុញសហគមន៍ធុរកិច្ចបារាំង ឱ្យ​មក​សិក្សា​សមិទ្ធិលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប, លោក François Corbin បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា និងបានកោត សរសើរ ចំពោះការ​ដឹកនាំ​ប្រក​ប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ លោកបន្ថែមថា នៅឆ្នាំ​២០២៦ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែល​តាម​រយៈ​នេះ ​ជាការបង្ហាញពីកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ច​សហប្រតិបត្តិការ​នយោបាយ​, សេដ្ឋកិច្ច និងសង្គម វប្បធម៌ក្នុងក្របខ័ណ្ឌ ពហុភាគីផងដែរ។ 

សូម​បញ្ជាក់ថា នៅក្នុងរយៈពេល៨ ខែ ឆ្នាំ២០២៥នេះ, បើយោងតាមរបាយការណ៍គយ និង​រដ្ឋាករ​កម្ពុជា, ការធ្វើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-បារាំង មានទំហំទឹកប្រាក់ជាង ៣៨៤ លានដុល្លារ កើន​ជាង ១១% ក្នុងនោះកម្ពុជាមាននាំចេញ មានទឹកប្រាក់ជាង ៣០៥ លានដុល្លារ កើន ១២%, ខណៈ​កា​រនំាចូល មានទឹកប្រាក់ជិត ៨០ លានដុល្លារ កើន ៩% បើធៀ​ប​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៤​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm