លោក Zelenskyy និយាយថា កងកម្លាំងអ៊ុយក្រែន កំពុងមានប្រៀបបន្តិចវិញនៅក្នុងតំបន់ព្រំដែន Sumy

2025/09/15 05:57:57 pm        101

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) ថា កងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខក្នុងផ្នែកព្រំដែននៃតំបន់ Sumy ភាគខាងជើងប្រទេស ជាតំបន់មួយដែលកងទ័ពរុស្ស៊ី ព្យាយាមវាយដណ្ដើមអស់ពេលជាច្រើនខែមកហើយដើម្បីបង្កើតមូលដ្ឋានទ័ព។

ក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy ក៏បានដកស្រង់សម្តីមេបញ្ជាការជាន់ខ្ពស់របស់អ៊ុយក្រែនផងដែរ ដោយនិយាយថា កងកម្លាំងទីក្រុងមូស្គូ រងការខាតបង់យ៉ាងសំខាន់ក្នុងតំបន់ Donetsk និង Kharkiv តាមបណ្តោយជួរមុខ ១.០០០គីឡូម៉ែត្រ។ ការមានប្រៀបឡើងវិញរបស់អ៊ុយក្រែននេះ កើតឡើងបន្ទាប់ពីរយៈពេល ១សប្តាហ៍នៃសេចក្តីថ្លែងការណ៍របស់រុស្ស៊ី ដែលគូសបញ្ជាក់ពីអ្វីដែលទីក្រុងមូស្គូពិពណ៌នាថា ជាការមានប្រៀបខ្លាំងនៅក្នុងតំបន់ Dnipropetrovsk ប៉ែកកណ្តាល។

កងទ័ពរុស្ស៊ី កំពុងចូលរួមក្នុងប្រតិបត្តិការវាយរុញយឺតៗទូទាំងភាគខាងកើតអ៊ុយក្រែន ជាមួយនឹងការអះអាងស្ទើរតែរាល់ថ្ងៃពីការវាយដណ្ដើមបានភូមិនានារបស់អ៊ុយក្រែន។ ក្រោយសង្រ្គាមជាង ៣ឆ្នាំ ទីក្រុងមូស្គូបានដាក់បញ្ចូលតំបន់ចំនួន៤ ដែលខ្លួនកាន់កាប់ដោយផ្នែក ពោលគឺតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ប៉ុន្តែមិនមែនតំបន់ Dnipropetrovsk នោះទេ ដែលរហូតមកដល់ពេលនេះ រុស្ស៊ីអះអាងថា ខ្លួនកំពុងដណ្តើមយកភូមិជាច្រើននៅជាយព្រំដែនរដ្ឋបាលរបស់ Dnipropetrovsk។

ចាប់តាំងពីការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីតំបន់ Kursk របស់រុស្ស៊ី កាលពីដើមឆ្នាំនេះមក ទាហានរុស្ស៊ី បានព្យាយាមបង្កើតនូវអ្វីដែលវិមានក្រឹមឡាំងហៅថាតំបន់ទ្រនាប់នៅក្នុងតំបន់ Sumy ហើយរុស្ស៊ីតែងតែវាយលុកទីក្រុងធំៗ រួមទាំងទីក្រុង Sumy របស់តំបន់នេះផងដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm