អ្នកនាំចេញរំពឹងថាការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើងនឹងមានកំណើន ខណៈ​ការ​បញ្ជា​ទិញ​កើន

2025/09/15 06:17:40 pm        358

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានឱ្យដឹងថា គិតក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥កន្លងទៅ ការ​​នាំចេញផលិតផលធ្វើដំណើរនិងស្បែករបស់កម្ពុជា គិតជាទឹកប្រាក់ចំនួនប្រមាណជាង ១៧​ពាន់​លាន​ដុល្លារអាម៉េរិក ដោយក្នុងនោះផលិតផលស្បែកជាងមានជាង ១,២ពាន់លានដុល្លារ។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និង​ជា​ប្រធាន​សមាគម​ស្បែក​ជើង​ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា បើគិតក្នុងរយៈពេលដូចគ្នានេះដែរ ការ​បញ្ជា​ទិញមានការកើនឡើង ដោយសារ​នៅ​តាម​បណ្តារោ​ង​ចក្រ​មាន​ការ​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​រោងចក្ររបស់ខ្លួន និងកំពុងតែធ្វើការពង្រីកនូវចង្វាក់ផលិតកម្មរបស់ខ្លួនថែមទៀត រួម​ទាំង​ស្រូប​យកកម្លាំងកម្មករ កម្មការិនីបន្ថែមផងដែរ ជាពិសេសពលករខ្មែរមកពីប្រទេសថៃ។

នៅសល់តែប្រមាណជា ៤ខែទៀតប៉ុណ្ណោះ នឹងដាច់ឆ្នាំ២០២៥ ប្រធាន​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា​រូបនេះ បានបង្ហាញការរំពឹងថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​មាន​ការ​កើនឡើង ខណៈលោកអះអាងថា នៅឆ្នាំ២០២៦ ការនាំចេញ​ផលិត​ផល​ទាំង​នេះ​នៅ​តែ​បន្ត​ការ​កើនឡើងជាបន្តបន្ទាប់ផងដែរ។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ​២០២៥ ការនាំទំនិញចេញ-ចូល របស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ៣៦,៣ ពាន់លានដុល្លារ កើនឡើង ១៦,៥% បើធៀបទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤។ ក្នុងនោះកម្ពុជានាំចេញ ១៧,១៦ ពាន់លានដុល្លារ កើនឡើង ១៦,២% ចំណែក​ទំនិញ​នាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៩,១៥ ពាន់លានដុល្លារ កើនឡើង ១៦,៧%​។ សូមជំរាបជូនទៀតថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ រួមមាន៖ សម្លៀក​បំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារ​ធ្វើ​ពី​រោម​សត្វ​ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm