សមាគមសហគ្រិនក្នុងស្រុកជំរុញម្ចាស់សហគ្រាសបង្កើនការផលិត ខណៈពលរដ្ឋ​កំពុង​ងាក​មក​ប្រើ​ប្រាស់​​ផលិតផលខ្មែរ

2025/09/15 06:33:05 pm        259

ប្រធានសមាគមក្នុងស្រុក អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ឬសហគ្រាសអ្នកផលិត ជាពិសេស​ការ​ផលិត​ចំណីអាហារ ត្រូវពង្រឹក និង ពង្រីងខ្សែច្រវាក់ផលិតកម្មបន្ថែម និងជាផលិតផល​មាន​គុណ​ភាព​ ដើម្បីជំរុញផ្គត់ផ្គង់ និងចាប់យកទីផ្សារឱ្យបាន ខណៈប្រជាពល- រដ្ឋកម្ពុជា​កំពុង​ងាកមក​ប្រើ​ប្រាស់​ផលិត​ផលក្នុងស្រុក។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីខ្សែច្រវាក់ផលិត កម្មក្នុងស្រុក និងការផ្គត់ផ្គង់ចូលទីផ្សារ នេះថា ខណៈ​ដែល​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយប្រទេសជិតខាង, ខ្សែច្រវាក់ផលិតកម្មក្នុង ស្រុកបានចាប់​ផ្តើម​ងើប​ឡើង​ជា​បណ្តើរ​ៗ​, នៅក្នុងអន្តរកាលនេះឃើញថា កម្ពុជាបាន​និង​កំពុង​ការ​ផលិត​ទំនិញ​បម្រើ​តម្រូវ​ការ​ក្នុង​ស្រុក​ ចាប់ផ្តើមមាននិន្នាការកើនឡើង ខណៈក្រុមហ៊ុន ឬសហគ្រាសកាន់តែមានមូលដ្ឋានរឹងមាំ នៅ​ក្នុងកិច្ចដំណើរការផលិត និងវេចខ្ចប់ ជាពិសេសការផលិត និងវេច​ខ្ចប់​របស់​របរ​បម្រើ​ដល់​ការ​ហូប​ចុក​ប្រចាំថ្ងៃដូចជា ការផលិត និងកែច្នៃម្ហូបអាហារ, ចំណីអាហារ, គ្រឿងទេស, គ្រឿង​ឧបភោគ-បរិភោគផ្សេងៗជាដើម។

ឯកឧត្តមបណ្ឌិត បន្តថា នៅក្នុងអន្តរកាលនេះ គឺជាពេលវេលាមួយ​ដ៏​ល្អស​ម្រាប់​សហ​គ្រាស​ក្នុង​ស្រុក​ ត្រូវតែបញ្ចេញស្នាដៃ ក្នុងការបង្ហាញនូវផលិតផលរបស់ខ្លួន ស្របពេលដែលប្រជាជនកម្ពុជា បាន​ចាប់ផ្តើមឱ្យតម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិត- ផលនាំចូលពីបរទេស។ បញ្ហានេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវបន្ថែម ដល់សមាជិករបស់សមាគម ក៏ដូចជាក្រុមហ៊ុន និង សហ​គ្រាស​ផលិតផ្សេងៗទៀត ត្រូវបង្កើន ពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្មបន្ថែម និងត្រូវផលិត​ជា​ផលិត​ផល​ដែលមានគុណភាព បង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ដើម្បីចាប់យកទីផ្សារឱ្យបាន ខណៈ​តម្រូវការទីផ្សារក្នុងស្រុកបច្ចុប្បន្ន កំពុងមាននិន្នាការកើន។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានលើកឡើង ក្នុងពិធីតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ២០២៥ ថ្មីៗនេះថា រាជ​រដ្ឋាភិបា​ល​ទទួលស្គាល់សហគ្រាសក្នុងស្រុកធុនមីក្រូ តូច មធ្យម និងធំ គឺជាឆ្អឹង​ខ្នង​ដ៏​រឹងមាំ​នៃ​សង្គម​សេដ្ឋ​កិច្ច​ជាតិ​, ការណ៍នេះគឺជាកាលានុវត្តភាពមួយដ៏វិសេស សម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើ ពិពិធ​កម្មផលិតផលក្នុងស្រុក និងការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដែលនឹង​រួម​ចំណែក​ដល់​ការជំរុញកំណើន សេដ្ឋកិច្ច និងការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិ។ បញ្ហានេះ​សហគ្រាស​ក្នុង​ស្រុក ត្រូវខិតខំម្ចាស់ការ និងប្រឹ​ង​ប្រែង​ក្ដាប់​ឲ្យជាប់​នូវ​កាលា​នុវត្ដ​ភាព​ដ៏​មាន​តម្លៃ​នេះ ដោយត្រូវឆ្លើយតបឲ្យបានជាអតិបរមា ទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ទាំងក្នុង​រយៈ​ពេល​ខ្លី មធ្យម និងវែងខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm