ប្រេសិតពាណិជ្ជកម្មកូរ៉េខាងត្បូង ធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីតាមដានកិច្ចពិភាក្សាពន្ធ

2025/09/15 07:28:10 pm        115

ក្រសួងពាណិជ្ជកម្មទីក្រុងសេអ៊ូល បាននិយាយថា ប្រេសិតជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង លោក Yeo Han-koo កំពុងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ (១៥ កញ្ញា) នេះ ដើម្បីតាមដានកិច្ចចរចារពន្ធគយ ខណៈប្រទេសទាំងពីរកំពុងប្រឹងប្រែងជម្នះឧបសគ្គដើម្បីសម្រេចចុងក្រោយនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលព្រមព្រៀងគ្នារួចមកហើយកាលពីខែកក្កដា ដោយមើលឃើញអាមេរិកបន្ទាបពន្ធមកត្រឹម ១៥% លើកូរ៉េខាងត្បូង។

សេចក្ដីលម្អិតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយ នៅតែមិនទាន់រួចរាល់ ជាពិសេសជុំវិញមូលនិធិវិនិយោគ ៣៥០ពាន់លានដុល្លារ។ ក្រុមមន្ត្រីក្នុងទីក្រុងសេអ៊ូល ធ្លាប់និយាយថា កិច្ចពិភាក្សាកំពុងត្រូវពន្យារពេលដោយសារតែលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មស្រដៀងគ្នា ដែលជប៉ុនបានធ្វើជាមួយអាមេរិក គឺមិនអាចទទួលយកបានឡើយសម្រាប់កូរ៉េខាងត្បូង ព្រោះប៉ះពាល់ដល់ទីផ្សាររូបិយបណ្ណបរទេស។

លោក Kim Yong-beom ទីប្រឹក្សាជាន់ខ្ពស់នៃគោលនយោបាយប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា កិច្ចពិភាក្សាកាលពីសប្តាហ៍មុន "ជាប់គាំង" ជុំវិញបញ្ហាប្តូរប្រាក់បរទេស ដោយបង្ហាញក្ដីបារម្ភពីផលវិបាកចំពោះទុនបម្រុងរូបិយបណ្ណបរទេស ក្នុងការអនុវត្តកញ្ចប់វិនិយោគ ៣៥០ពាន់លានដុល្លារ។

នៅពេលត្រូវសាកសួរថាតើការចរចាកំពុងអូសបន្លាយឬក៏អត់នោះ អ្នកនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Kang Yu-jung បាននិយាយនៅថ្ងៃចន្ទដដែលនេះថា រដ្ឋាភិបាលនឹងចរចាជាមួយទីក្រុងវ៉ាស៊ីនតោន រហូតទទួលបានលទ្ធផលដែលបង្កើនប្រយោជន៍ជាតិរបស់កូរ៉េខាងត្បូង រួមទាំងទុនបម្រុងរូបិយបណ្ណបរទេស និងការការពារដល់ក្រុមហ៊ុននានាក្នុងប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        6
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        64
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm