អ៊ីស្រាអែលសម្លាប់មនុស្សជិត៧០នាក់នៅហ្កាហ្សា បំផ្លាញអគារ ខណៈអ្នកស្លាប់ដោយទុរ្ភិក្សកើនឡើង

2025/09/15 08:59:17 pm        134

កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជិត៧០នាក់ និងជាង៣០០នាក់រងរបួស នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប និងបានបំផ្លាញអគារចំនួន១៦កន្លែងនៅទីក្រុងហ្កាហ្សា រួមទាំងអគារលំនៅឋានខ្ពស់ចំនួន៣កន្លែងខណៈកងកម្លាំងបង្កើនការវាយលុកដើម្បីដណ្តើមយកទីក្រុងភាគខាងជើង និងជម្លៀសប្រជាជននៅទីក្រុងនោះ។

យោងតាមក្រុមគ្រូពេទ្យបានឱ្យដឹងថា ជនរងគ្រោះរាប់សិបនាក់កាលពីថ្ងៃអាទិត្យត្រូវបានសម្លាប់នៅក្នុងទីក្រុងហ្កាហ្សា។ យោងតាមអាជ្ញាធរសុខាភិបាលរបស់ទីក្រុងបានឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនពីរនាក់បន្ថែមទៀតបានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ដោយបានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារភាពអត់ឃ្លានកើនឡើងដល់៤២២នាក់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមរបស់អ៊ីស្រាអែល។

នៅទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែលបានកំណត់ប៉ម al-Kawthar ក្នុងសង្កាត់ Remal ភាគខាងត្បូងជាគោលដៅ មុនពេលចាប់ផ្តើមការវាយលុកដោយមីស៊ីល ដែលបានបំផ្លាញអគារនោះរយៈពេលពីរម៉ោងក្រោយមក។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរបានបង្ខំមនុស្សរាប់ម៉ឺននាក់ភៀសខ្លួន។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៅតំបន់ហ្កាហ្សាបានថ្កោលទោស «ការទម្លាក់គ្រាប់បែកជាប្រព័ន្ធ» របស់អ៊ីស្រាអែលទៅលើអគារស៊ីវិល ដោយនិយាយថា គោលបំណងនៃការវាយលុកគឺ «ការធ្វើឲ្យវិនាស និងជម្លៀសប្រជាជនដោយបង្ខំ»។ ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) លោក Philippe Lazzarini បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថាអគារចំនួន១០កន្លែងរបស់ទីភ្នាក់ងារនេះត្រូវបានវាយប្រហារនៅទីក្រុងហា្កហ្សា ក្នុងរយៈពេល៤ថ្ងៃកន្លងទៅនេះ ក្នុងនោះរួមមានសាលារៀនចំនួន៧កន្លែង និងគ្លីនិកចំនួន២កន្លែងដែលកំពុងផ្តល់ទីជម្រកដល់ជនភៀសខ្លួនរាប់ពាន់នាក់។ លោកបាននិយាយថា គ្មានកន្លែងណាសុវត្ថិភាពទេហើយក៏គ្មាននណាម្នាក់សុវត្ថិភាពដែរ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm