ក្រសួងអប់រំត្រៀមថវិកាប្រមាណ ៤ លានដុល្លារ​សម្រាប់​បង្កើត​សាលារៀន​ជំនាន់​ថ្មី​បន្ថែម​ចំនួន​៨ទៀត

2025/09/15 09:11:53 pm        366

ក្រសួងអប់រំ យុវជន និងកីឡា នឹងបង្កើតសាលារៀនជំនាន់ថ្មី ចំនួន ៨ បន្ថែមទៀត សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ខាងមុខ។ ការបង្កើត​សាលា​រៀន​ជំនាន់​ថ្មី ​ជាការចំណាយធំមួយផងដែរ ដោយតាមការគ្រោង គឺអាចប្រើប្រាស់ថវិកាប្រមាណ ៤លាន​ដុល្លារ​សម្រាប់​រយៈពេល ៤ឆ្នាំ។ នេះជាការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួអប់រំ យុវជន និងកីឡា។

ឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានឯកភាព បង្កើតសាលារៀនជំនាន់ថ្មី ចំនួន ៨បន្ថែមទៀត ដែលសាលារៀនទាំង ៨នោះ មានទាំងនៅរាជធានីភ្នំពេញ និង​តាមប​ណ្ដាខេ​ត្ត​មួយ​ចំនួន។ សាលារៀនដែលនឹងវិវត្តខ្លួនទៅជាសាលារៀនជំនាន់ថ្មី រួមមាន វិទ្យាល័យ នេតយ៉ង់ ខេត្ត​បាត់ដំបង វិទ្យាល័យហ៊ុនសែន ស្គន់ ខេត្តកំពង់ចាម វិទ្យាល័យ ហ៊ុនសែន សេរីភាព វិទ្យាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើមឬស ខេត្តកណ្ដាល វិទ្យាល័យ​ព្រះ​យុគន្ធរ រាជធានីភ្នំពេញ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ខេត្តរតនគីរី វិទ្យាល័យស្វាយរៀង និង​វិទ្យាល័យ ហ៊ុនសែន ប្រសូតិ ខេត្តស្វាយរៀង។

ការវិវត្តប្រែក្លាយពីសាលារៀនធម្មតា ទៅជាសាលារៀនជំនាន់ថ្មីនេះ ពុំមែនគ្រប់សាលារៀន អាច​ទទួល​បាន​សិទ្ធិក្នុងការបង្កើតនោះទេ។ នេះជាការបញ្ជាក់របស់ លោកស្រី ឃួន វិច្ឆិកា អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា។

លោកស្រីអ្នកនាំពាក្យលើកឡើងថា សាលារៀនត្រូវដាក់ពាក្យស្នើសុំ និងត្រូវឆ្លង​កាត់​ការ​ត្រួតពិ​និត្យ​វិនិច្ឆ័យ​ច្បាស់លាស់។

និយាយពីការ​បង្កើតសាលារៀន ជំនាន់ថ្មី ក្រៅពីកម្រិតគុណភាពសិក្សា ការប្រើប្រាស់​ថវិកា​ទ្រទ្រង់​ដំណើរ​ការ​សិក្សាក៏ជាផ្នែកសំខាន់ផងដែរ។ សាលារៀនជំនាន់ថ្មី ជាក់ណាស់ប្រើប្រាស់ទំហំថវិកា លើស​ពី​សាលារៀនធម្មតា។ លោកស្រីអ្នកនាំពាក្យ បញ្ជាក់ថា ក្នុងរយៈពេល ៤ឆ្នាំ ការប្រើ​ប្រាស់​ថវិកា​ សម្រាប់សាលារៀនជំនាន់ថ្មី ទាំង ៨ ដែលនឹងបង្កើតថ្មីនោះ អាចប្រើប្រាស់ថវិកាប្រមាណ ៤​លាន​ដុល្លារ។ ការចំណាយចាំបាច់ និងដំបូងបំផុត គឺការបំពាក់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ការ​សិក្សា​ឱ្យ​ស្របតាមកម្មវិធីសិក្សាជំនាន់ថ្មី។

តាមអ្នកនាំពាក្យ​បញ្ជាក់ដែរថា ការចាប់ផ្ដើមឆ្នាំសិក្សាដំបូងនៃ សាលារៀនទាំង ៨ ខ្លះអនុវត្តកម្ម​វិធី​ជំនាន់​ថ្មី​ទាំង​ស្រុង ១០០ភាគរយ និងសាលារៀនខ្លះអនុវត្តមិនទាន់ទាំងស្រុងនោះទេ។ ត្រង់នេះ​មាន​ន័យ​ថា សាលារៀននោះ អនុវត្តរួមគ្នា មានទាំងកម្មវិធីសិក្សាទូទៅ និងកម្មវិធីសិក្សាជំនាន់ថ្មី ក្នុង​សាលាតែមួយ។ តាមគោលដៅ ក្នុងរយៈពេល ៤ឆ្នាំ គឺរុញច្រានឱ្យសាលារៀនទាំង ៨នោះ អនុវត្ត​កម្ម​វិធីសិក្សាជំនាន់ថ្មី ១០០ភាគរយ។

បច្ចុប្បន្នសាលា​រៀនជំនាន់ថ្មី នៅប្រទេសកម្ពុជា មានចំនួន ១៤សាលារៀន ដែលកំពុងដំណើរ​ការ​។​ សាលារៀនជំនាន់ថ្មី ជាសាលាមានស្វ័យភាព ជាសាលាដែលមានភាពមមាញឹក ទាមទារសិស្ស ទាម​ទារ​គ្រូ មានការអភិវឌ្ឍខ្លួនជាប្រចាំ មានគំនិតច្នៃប្រឌិត និងសិក្សាពេញ ៨ម៉ោង ក្នុងមួយថ្ងៃ៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        48
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm