អាជ្ញាធររបស់ប្រទេសប៉ារ៉ាហ្គាយនិងម៉ិកស៊ិក បានរាយការណ៍ថា វីដេអូដែលបានចេញផ្សាយ បានបង្ហាញពីកងកម្លាំងសន្តិសុខបានចាប់ខ្លួនអតីតអធិការនគរបាលប្រទេសម៉ិកស៊ិក លោក Hernan Bermudez នៅទីក្រុងAsuncion ជាមេដឹកនាំក្រុមជនអន្ធពាលឧក្រិដ្ឋជន La Barredora ដែលសង្ស័យ នៅក្នុងប្រតិបត្តិការរួមគ្នារវាងប្រទេសទាំងពីរ។
វីដេអូពីអង្គភាពប្រឆាំងគ្រឿងញៀនជាតិប៉ារ៉ាហ្គាយបានបង្ហាញមន្ត្រីប្រដាប់អាវុធបានឆ្មក់ចូលអគារកម្ពស់ពីរជាន់។ រូបថតដែលត្រូវបានថតនៅកន្លែងកើតហេតុ បានបង្ហាញបុរសម្នាក់ដែលគេអះអាងថាជា លោក Bermudez កំពុងអង្គុយលើសាឡុង។
លោក Bermudez ដែលមានរហស្សនាមថា «El Abuelo» ដែលត្រូវបានគេតាមចាប់ខ្លួនសម្រាប់បទព្រហ្មទណ្ឌរួមមានការជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្ម ការជំរិតទារប្រាក់និងការចាប់ពង្រត់ បានបម្រើការជាអធិការនគរបាលនៅក្នុងរដ្ឋ Tabasco ប្រទេសម៉ិកស៊ិកពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៤។

