អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ចាប់ផ្ដើមសមយុទ្ធរួមគ្នា ប្រឆាំងការគំរាមកំហែងពីកូរ៉េខាងជើង

2025/09/15 09:27:19 pm        96

សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបើកសមយុទ្ធប្រចាំឆ្នាំរួមគ្នារយៈពេល ៥ថ្ងៃ នៃដែនអាកាស និងកងទ័ពជើងទឹក លើកោះ Jeju របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ (១៥ កញ្ញា) នេះ នៅក្នុងការហ្វឹកហ្វឺនរួមចុងក្រោយបំផុតរបស់សម្ព័ន្ធមិត្តទាំងបី ដែលត្រូវរិះគន់ខ្លាំងៗដោយកូរ៉េខាងជើង ថាជា "ការបង្អួតកម្លាំងដោយមិនមានភាពប្រុងប្រយ័ត្ន"។

ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា សមយុទ្ធរួមនេះឈ្មោះថា សមយុទ្ធសេរីភាព Freedom Edge ដែលកំពុងដំណើរការនៅកោះ Jeju ភាគខាងត្បូងរបស់កូរ៉េខាងត្បូង រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ហើយមានគោលបំណងពង្រឹងសមត្ថភាពប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងបី ទាំងក្នុងសមុទ្រ អាកាស និងផ្នែកអ៊ីនធឺណិត និងជាភាពចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។

នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយនៅដើមខែកញ្ញាថា សមយុទ្ធ Freedom Edge នេះគឺជាការហាត់សមប្រចាំឆ្នាំដែលរៀបចំឡើងដើម្បីអនុវត្តសន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយបន្ថែមថា សមយុទ្ធនេះនឹងធ្វើឡើងស្របតាមច្បាប់អន្តរជាតិ។

ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិក និយាយថា សមយុទ្ធនឹងរួមបញ្ចូលនូវទ្រព្យសម្បត្តិរបស់កងម៉ារីន និងទ័ពអាកាសរបស់ទីក្រុងវ៉ាស៊ីនតោន និងបង្ហាញពី សមយុទ្ធមីស៊ីលបាលីស្ទិក និងការពារដែនអាកាស ដែលកាន់តែប្រសើរជាងមុន ការជម្លៀសផ្នែកវេជ្ជសាស្រ្ត និងការហ្វឹកហ្វឺនប្រតិបត្តិការដែនសមុទ្រ ដែលធ្វើឱ្យសមយុទ្ធនេះក្លាយជា "ការបង្ហាញក្នុងកម្រិតខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគីរហូតមកដល់បច្ចុប្បន្ន"៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm