ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន លើកទឹកចិត្តមូលនិធិ GXរបស់​ចិន​បន្ដ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា

2025/09/15 10:17:19 pm        262

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់មូលនិធិ GX Foundation របស់​សាធារណ​រដ្ឋ​ប្រជាមានិតចិន បន្ដសហការជាមួយក្រសួងសុខាភិបាលក ដើម្បីគាំទ្រដល់​បេសកកម្ម​វិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក LEUNG Chun Ying អគ្គ​នាយក​មូល​និធិ​GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទ​ពិគ្រោះ​យោបល់​នយោបាយប្រ​ជាជនចិន, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាលទី៧ បានកំណត់យកវិស័យសុខាភិបាល និងវិស័យអប់រំ ជាអាទិភាព ហើយ​ឯកឧត្តម​បាន​ថ្លែងអំណរគុណចំពោះសកម្មភាពជំនួយក្នុងវិស័យសុខាភិបាលតាំងពីឆ្នាំ២០១៨ (ជំនួយលើការព្យាបាលជំងឺភ្នែកឡើងបាយ និងជំងឺគ្រុនឈាម) ក្នុងនោះ បានជួយពិនិត្យ និង​ព្យាបាលជូនពលរដ្ឋកម្ពុជាជាង២ម៉ឺននាក់ នៅខេត្តកំពង់ចាម, កំពង់ស្ពឺ និងខេត្តព្រៃវែង ហើយ​មូល​និធិ​ក៏បានផ្ដល់ជំនួយជាមធ្យោបាយរថយន្ដសង្គ្រោះបន្ទាន់ សម្ភារៈពេទ្យ និងថ្នាំពេទ្យផងដែរ។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងទៀតថា ការផ្ដល់​អាទិភាព​លើ​វិស័យ​សុខាភិបាល​នៅក​ម្ពុជា ធ្វើឡើងតាមរយៈការពង្រឹងមណ្ឌលសុខភាពនៅតាមមូលដ្ឋាន, ពង្រឹង​ពេទ្យ​បង្អែកតាមស្រុក និងបង្កើនសមត្ថភាពសង្គ្រោះព្យាបាលនៅតាមមន្ទីរពេទ្យខេត្តជាដើម។

ថ្លែង​នៅ​ក្នុងជំនួបនោះដែរ លោក LEUNG Chun Ying បានថ្លែងអំណរគុណឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដែលបានផ្ដល់កិត្តិយស និងការអនុញ្ញាតឲ្យលោកបានចូលជួបសម្ដែងការគួរសម ព្រម​ទាំង​បាន​បង្ហាញ​នូវក្ដីរីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា។ លោក​បាន​គូស​បញ្ជាក់​ថា ​GX ធ្វើការជាមួយប្រទេសចំនួន៩ ហើយសម្រាប់កម្ពុជានេះជាលើកទី១៥ហើយ ដែល​លោក​បាន​អញ្ជើញមកដល់។ អគ្គនាយកមូលនិធិរូបនេះ បានលើកឡើងថា ការបំពេញបេសក​កម្ម​ការងារ​នៅ​ប្រទេសកម្ពុជា គឺមូលនិធិបានជួយដល់ការព្យាបាលវះកាត់ផ្នែកជំងឺភ្នែកឡើងបាយ និង​គ្រុន​ឈាម​ជាដើម។

តាមរយៈការជួយរួមចំណែកនេះលោកសង្ឃឹមថា នាពេលខាងមុខ កម្ពុជា​នឹង​លែង​មាន​ជំងឺ​ភ្នែក​ឡើង​បាយ ដែលបណ្ដាលឲ្យមានពិការភាពភ្នែកបន្ដទៅមុខទៀត។ មួយវិញទៀត មូលនិធិ ក៏បាន​យក​ចិត្ត​ទុកដាក់ និងសង្កត់ធ្ងន់ទៅលើការចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាមផងដែរ ដោយ​ក្នុង​នោះ​មូល​និធិបានជួយសម្ភារៈជាច្រើនដើម្បីការងារប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម។ ក្នុង​នោះ​បាន​សង្កេត​ឃើញ​ថា ជំងឺនេះបានគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋជាច្រើនទាំងមនុស្សធំ និង​កុមារ ដែលមូល​និធិនឹង​បន្ដជួយក​ម្ពុជា​ធ្វើ​យ៉ាង​ណា​ពង្រឹង​សមត្ថភាព​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​គ្រុនឈាមនេះ។ លោកបានបន្ថែមទៀតថា នៅក្នុងពេលឆាប់ៗនេះ មូលនិធិនឹង​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាលកម្ពុជា ដើម្បីទស្សនកិច្ចនៅទីក្រុងហុងកុងនាពេលខាងមុខ ដើម្បី​ដក​បទ​ពិសោធ​លើការងារគ្រប់គ្រងមន្ទីរពេទ្យផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm