តេ​ក្វាន់​ដូ ITF គ្រោង​បញ្ជូន​អាជ្ញាកណ្ដាល​-​ចៅក្រម ៦​រូប​ចូលរួម​ប្រឡង​កម្រិត​អន្តរជាតិ​

2022/01/27 11:19:01 am        195

​តេ​ក្វាន់​ដូ៖ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា​គ្រោង​បញ្ជូន​អាជ្ញាកណ្ដាល​-​ចៅក្រម ៦​រូប​ចូលរួម​ប្រឡង​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្តរជាតិ​កម្រិត​ (B) នា​ពេល​ខាងមុខ​ដើម្បី​ត្រៀមខ្លួន​រៀបចំ និង​កាត់សេចក្ដី​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ។

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​សហព័ន្ធ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្រិត «​ក​» កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ក្រោម​វត្តមាន​ឯកឧត្តម បួន លឹម​ហេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា។​ ​លោក ប៊ួ​ន ហ៊ីង​សុធី​យ៉ា បាន​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុ​ជាមាន​អាជ្ញាកណ្ដាល​កម្រិត​អន្ដរជាតិ ៣​នាក់ ដូច្នេះ​ត្រូវការ​យ៉ាងហោច ៥-៦​នាក់ក្នុងនាម​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣។ ហេតុនេះសហព័ន្ធ​នឹង​ចម្រាញ់​អាជ្ញាកណ្ដាល​កម្រិត​ខ្ពស់ប្រមាណ ៦​រូបដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល និង​ប្រឡង​អាជ្ញាកណ្ដាល​អន្ដរជាតិកម្រិត​ (B) ដើម្បី​សម្រួច​ផែនការ​ត្រៀម​ធ្វើម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​

​​សូមបញ្ជាក់ថា សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​-​ចៅក្រម​ប្រចាំ​ឆ្នាំនេះគឺមាន​សិក្ខាកាម ៣០​នាក់​មកពី ៩​ រាជ​ធានី​-​ខេត្ត​ចូលរួម ក្រោម​កា​របង្រៀន​របស់​គ្រូឧទ្ទេស​កម្រិត​អន្ដរជាតិ​លោក Master RI CHOL NAM មកពី​ប្រទេស​កូរ៉េខាងជើង​កម្រិត​ខ្សែក្រវាត់ ៨​ដាន់ ដែល​ជា​ប្រធាន​បច្ចេកទេស​សហព័ន្ធ​តេ​ក្វាន់​ដូ ITF អាស៊ី និង​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​លោក ហ៊ឹម រី​ដា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ជា​ចៅក្រម​អន្តរជាតិ​ផងដែរ​។ ចំពោះ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះគឺ​សិក្ខាកាម ១០​នាក់​ទទួលបាន​និទ្ទេស​ល្អ, ១២នាក់ល្អ​បង្គួរ និង ៨​នាក់ទទួលបាន​និទ្ទេស​មធ្យម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am