លោក Starmer បញ្ជាក់ថា មិនចុះញ៉ម ចំពោះអ្នកប្រើទង់ជាតិជានិមិត្តរូបនៃអំពើហិង្សា ការភ័យខ្លាច និងការបែកបាក់គ្នាឡើយ

2025/09/15 11:33:33 pm        76

លោកនាយករដ្ឋមន្ត្រី Keir Starmer កាលពីថ្ងៃអាទិត្យ (ទី១៤ ខែកញ្ញា) បាននិយាយថា ប្រទេសអង់គ្លេសនឹងមិនបណ្ដោយឲ្យមនុស្សទទួលរងនូវអារម្មណ៍បំភិតបំភ័យ «ដោយសារតែប្រវត្តិរបស់ពួកគេ ឬសម្បុរស្បែករបស់ពួកគេ» នោះឡើយ ហើយលោកបានបញ្ជាក់ថា «នឹងមិនចុះញ៉ម ចំពោះអ្នកដែលប្រើទង់ជាតិជានិមិត្តរូបនៃអំពើហិង្សា ការភ័យខ្លាច និងការបែកបាក់គ្នាឡើយ» ដោយការលើកឡើងនេះកើតឡើងបន្ទាប់ពីការតវ៉ាដ៏ធំរបស់ក្រុមស្តាំនិយមជ្រុល ឃើញមានការប៉ះទង្គិចគ្នាជាមួយនគរបាល។ 

ជាមួយគ្នានេះ លោក Starmer ក៏បានថ្កោលទោសផងដែរ ចំពោះការវាយប្រហារទៅលើមន្រ្តីនគរបាល ខណៈដែលនេះគឺជាការអត្ថាធិប្បាយដំបូងរបស់លោក ពាក់ព័ន្ធនឹងការប្រមូលផ្តុំកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលរៀបចំដោយសកម្មជនស្តាំនិយមជ្រុល គឺលោក Tommy Robinson និងដែលបើយោងតាមនគរបាល មានអ្នកចូលរួមរហូតដល់ ១៥០.០០០នាក់។

ការប៉ះទង្គិចគ្នានោះបានធ្វើឲ្យមន្ត្រី ២៦នាក់រងរបួស ក្នុងនោះ ៤នាក់ធ្ងន់ធ្ងរ និងឈានដល់ការចាប់ខ្លួនមនុស្ស ២៤នាក់។ នគរបាលទីក្រុងឡុងដ្រ៍ បានបញ្ជាក់ថា នឹងធ្វើការចាប់ខ្លួនបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ។ មួយថ្ងៃបន្ទាប់ពីក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា ក្បែរការិយាល័យវិមាន Downing Street របស់លោក លោក Starmer បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «ប្រជាជនមានសិទ្ធិតវ៉ាដោយសន្តិវិធី។ វាគឺជាស្នូលនៃតម្លៃរបស់ប្រទេសរបស់យើង»។

តែលោកបានប្រាប់ទៀតថា៖ «ប៉ុន្តែយើងនឹងមិនអត់ឱនដល់ទង្វើវាយដំលើមន្ត្រីនគរបាលដែលបំពេញការងាររបស់ពួកគេ ឬសម្រាប់មនុស្សដែលមានអារម្មណ៍ភ័យខ្លាច នៅតាមដងផ្លូវរបស់យើង ដោយសារតែប្រវត្តិ ឬសម្បុរស្បែករបស់ពួកគេនោះឡើយ»។ មេដឹកនាំនៃរដ្ឋាភិបាលក្រុមកណ្តាលនិយមឆ្វេង គឺគណបក្សការងារដែលជាគោលដៅនៃការរិះគន់ឥតឈប់ឈរ នៅឯកន្លែងប្រមូលផ្ដុំតវ៉ានោះ បានបញ្ជាក់ថា៖ «ចក្រភពអង់គ្លេស គឺជាប្រទេសមួយដែលត្រូវបានកសាងឡើងដោយមោទនភាព ដោយឈរលើមូលដ្ឋាននៃការអត់ឱន ភាពចម្រុះ និងការគោរព។ ទង់ជាតិរបស់យើងតំណាងឲ្យប្រទេសចម្រុះជាតិសាសន៍ ហើយយើងនឹងមិនចុះញ៉ម ចំពោះអ្នកដែលប្រើទង់ជាតិនេះជានិមិត្តរូបនៃអំពើហិង្សា ការភ័យខ្លាច និងការបែកបាក់គ្នាឡើយ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm