ការតវ៉ាគាំទ្រប៉ាឡេស្ទីនដ៏ធំ នៅក្រុងម៉ាឌ្រីដ ធ្វើឲ្យកម្មវិធីប្រណាំងកង់ដំណាក់កាលចុងក្រោយត្រូវផ្អាក

2025/09/15 11:44:18 pm        78

ដំណាក់កាលចុងក្រោយនៃការប្រណាំងកង់កម្មវិធធី Vuelta a Espana (វ៉ុលអែលតា អា អេស្ប៉ាណា) ត្រូវបានផ្អាក កាលពីថ្ងៃអាទិត្យ (ទី១៤ ខែកញ្ញា) ដោយសារតែមានការតវ៉ាគាំទ្រប៉ាឡេស្ទីនដ៏ធំ នៅទីក្រុងម៉ាឌ្រីដ។ អ្នកសារព័ត៌មានបានផ្ដិតយករូបភាពបាតុកររាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់អេស្ប៉ាញ ដោយបានលុកលុយកន្លែងដែលការប្រណាំងកង់ត្រូវឆ្លងកាត់ នៅកណ្តាលទីក្រុងនេះ។

នៅលើវិថី Gran Via ជាកន្លែងដែលកីឡាករប្រណាំងកង់ត្រូវឆ្លងកាត់ច្រើនដង ក្រុមបាតុករបាននាំគាំធ្វើឲ្យរនាំងដួលរប៉ាត់រប៉ាយ និងដើរដង្ហែរចូលទៅផ្លូវនេះ ដោយខ្លះស្រែកឲ្យធ្វើពហិការ ចំពោះអ៊ីស្រាអែល ខណៈដែលផ្សែងពណ៌បៃតង និងក្រហមហុយទ្រលោមពេញអាកាស។ នៅជិត Atocha ដែលជាស្ថានីយ៍រថភ្លើងកណ្តាលទីក្រុងម៉ាឌ្រីដ នគរបាលបានចោទប្រកាន់ក្រុមបាតុករ និងបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ពួកគេ មុនពេលអនុញ្ញាតឲ្យពួកគេដើរចូលទៅក្នុងផ្លូវ។

កីឡាការនានា ដែលស្ថិតនៅចម្ងាយប្រហែល ៥៦គីឡូម៉ែត្រពីទីព្រ័ត្រ បានឈប់មុនពេលកម្មវិធី Vuelta ត្រូវបានលុបចោល។ ដំណាក់កាលផ្សេងៗនៃកម្មវិធី ត្រូវបានកាត់បន្ថយដោយសារតែការតវ៉ា ដែលភាគច្រើនប្រឆាំងនឹងការចូលរួមរបស់ក្រុម Israel-Premier Tech។

ការតវ៉ាក៏បាននាំឲ្យមានភាពតានតឹងដល់ការប្រណាំងដ៏ធំរយៈពេល ៣សប្តាហ៍នេះ ដែលរួមមានទាំងគ្រោះថ្នាក់ដួលផងដែរ។ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sanchez បាននិយាយនៅមុនពេលការប្រណាំងបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យថា ការតវ៉ាបានធ្វើឲ្យលោកមាន «មោទនភាព»។

សមាជិកមួយចំនួននៃរដ្ឋាភិបាលឆ្វេងនិយមរបស់ប្រទេសអេស្ប៉ាញ បានគាំទ្រជាសាធារណៈ ចំពោះចលនានេះនៅក្នុងប្រទេសដែលការគាំទ្រសម្រាប់បុព្វហេតុប៉ាឡេស្ទីន គឺមានកម្រិតខ្លាំងក្លា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm