សេវាអ៊ីនធឺណិតផ្កាយរណប Starlink នៃក្រុមហ៊ុន SpaceX របស់លោក Elon Musk បានមានដំណើរការវិញហើយ សម្រាប់អ្នកប្រើប្រាស់ភាគច្រើន បន្ទាប់ពីមានការដាច់ នៅថ្ងៃចន្ទ (១៥ កញ្ញា) នេះ។ នេះបើយោងតាមគេហទំព័រតាមដាន Downdetector.com។
Downdetector បានឲ្យដឹងថា ចំនួនអ្នកប្រើប្រាស់សហរដ្ឋអាមេរិកដែលរាយការណ៍មានបញ្ហា បានធ្លាក់ចុះក្រោម ១.០០០នាក់ គិតត្រឹមម៉ោង ១:១៥ព្រឹក ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៥:១៥ ម៉ោងសកល) ពោលគឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ៤៣.០០០នាក់។

គេហទំព័ររបស់ Starlink បានរាយការណ៍ពីការដាច់ នៅព្រឹកថ្ងៃចន្ទនេះ ដោយមិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមនោះទេ។ គេហទំព័រនេះបានឲ្យដឹងថា «Starlink បច្ចុប្បន្នកំពុងជួបប្រទះបញ្ហាសេវាកម្ម។ ក្រុមការងាររបស់យើងកំពុងស៊ើបអង្កេត»។
សារនោះត្រូវបានលុបចេញតាំងពីពេលនោះមក។ ក្រុមហ៊ុន SpaceX មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters៕
