វិបត្តិ​អ៊ុយ​ក្រែ​ន​ទាញ​លោក Biden និង​លោក Putin ឲ្យ​ធ្លាក់​ចូល​ជម្លោះ​ផ្ទាល់ខ្លួន ខណៈ​អាមេរិក​ព្យាយាម​រារាំង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី

2022/01/27 06:33:13 pm        778

​សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​បំផុត​ថា វិស័យ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​រុស្ស៊ី ព្រមទាំង​មេដឹកនាំ​រុស្ស៊ី​ខ្លួនឯង​ផង​គឺ​លោក Vladimir Putin អាច​ប្រឈម​នឹង​ទណ្ឌ​ក​កម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុតដែល​រុស្ស៊ី​មិន​ធ្លាប់​ជួប​ ប្រសិនបើ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​ ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះលោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​បញ្ជាក់​ថា សម​ភាគី​រុស្ស៊ីអាច​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ផ្ទាល់ខ្លួន បើ​ក្រុង​មូ​ស្គូ​បើកភ្លើង​ខៀវ​ឲ្យ​កងកម្លាំង​របស់​ខ្លួន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។

រុស្ស៊ីមាន​កងទ័ព​ប្រមាណ ១០ម៉ឺននាក់ និង​យុទ្ធោបករណ៍ប្រចាំការ​នៅ​ទីតាំង​ផ្សេងៗ​គ្នា​នៅតាម​ព្រំដែន​ជាមួយ​អ៊ុយ​ក្រែ​ន និង​ដែល​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោកខាងលិច​បារម្ភ​កាន់​តែខ្លាំង​ថា រុស្ស៊ី​កំពុង​រៀប​ផែនការ​ឈ្លានពាន បើទោះបីជា​ក្រុង​មូ​ស្គូច្រានចោល​ដដែលៗក៏ដោយ​។ ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប​បាន​និយាយ​រួច​មក​ហើយ​ថា ប្រទេស​រុស្ស៊ី​នឹង​ទទួលរង​ទណ្ឌកម្ម​ថ្មី​ទៀតលើ​បុគ្គល និង​វិស័យ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខ្លួន បើ​ឈ្លានពានអ៊ុយ​ក្រែ​ន​មែន​នោះ​។ រុស្ស៊ី​ធ្លាប់​បាន​ទទួលរង​ការ​ដាក់ទណ្ឌកម្ម​រួច​ទៅ​ហើយទៅលើ​វិស័យ​ជាច្រើន​ដូចជា៖ ថាមពល ហិរញ្ញវត្ថុ និង​វិស័យ​ការពារ​ជាតិ​ដោយសារ​តែ​យក​តំបន់​គ្រី​មៀ (Crimea) របស់​អ៊ុយ​ក្រែ​ន​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​កាលពី​ឆ្នាំ២០១៤៕

អត្ថបទ៖ សុខមាន  

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm