ក្រុមយុទ្ធនាការមួយ នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ បានឲ្យដឹងថា គ្រាប់បែកចង្កោមបានបណ្តាលឲ្យមានជនស៊ីវិលស្លាប់ និងរបួសជាង ១.២០០នាក់ នៅក្នុងប្រទេសអ៊ុយក្រែន គិតចាប់តាំងពីការលុកលុយឈ្លានពានទ្រង់ទ្រាយរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ស។
ស្ថាប័នត្រួតពិនិត្យគ្រាប់មីន និងគ្រាប់បែកចង្កោម (CMC) បានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយថា គ្រាប់បែកចង្កោម ដែលអាចបណ្តាលឲ្យមានរបួសធ្ងន់ធ្ងរ បានបន្តប្រើប្រាស់ដោយភាគីទាំង២ ក្នុងអំឡុងពេលមានជម្លោះនេះ ជាពិសេសរុស្ស៊ី ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួស។

លោក Michael Hart អ្នកឯកទេសស្រាវជ្រាវរបស់ស្ថាប័ន CMC បាននិយាយថា៖ «មានការបន្តវាយប្រហារដែលប៉ះពាល់ដល់តំបន់ជនស៊ីវិល និងអគារលំនៅឋាន។ ការវាយប្រហារបុគ្គលបានសម្លាប់ជនស៊ីវិលរាប់សិបនាក់ និងបណ្តាលឲ្យរាប់រយនាក់រងរបួស" ។
ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនមែនជាភាគីនៃអនុសញ្ញាឆ្នាំ២០០៨ ដែលហាមប្រាមមិនឲ្យប្រើប្រាស់គ្រាប់បែកចង្កោម ដែលបច្ចុប្បន្នមានសមាជិកចំនួន ១១២ប្រទេស។
គ្រាប់បែកចង្កោមដែលត្រូវបានបាញ់ចេញពីដី ឬពីយន្តហោះ ផ្ទុះកណ្តាលអាកាស ដោយបាចសាចគ្រាប់បែកតូចៗទៅលើតំបន់ដ៏ធំទូលាយ៕
