រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ បង្កើតចំណងសម្ព័ន្ធមេត្រីភាពជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ

2025/09/16 02:32:00 am        151

ភ្នំពេញ ៖ រាជធានីភ្នំពេញ និងរដ្ឋធានីវៀងច័ន្ទ បានបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាថ្មី ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ។

​នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ ជួបសម្តែងការគួរសម និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជានិងឡាវ កាន់តែមានភាពរឹងមាំល្អប្រសើរមួយកម្រិតបន្ថែមទៀត ពិសេសជំរុញដល់វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងផ្លាស់ប្តូរការអប់រំ និងវប្បធម៌ ព្រមទាំងវិស័យផ្សេងៗទៀតសម្រាប់ផលប្រយោជន៍របស់ភាគីទាំងពីរ។

ឯកឧត្ដម ឃួង ស្រេង បានលើកឡើងពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ ដោយនៅពេលចុងក្រោយនេះ កម្ពុជាបានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះមានដូចជាការស្ថាបនាព្រែកជីកហ្វូណនតេជោ ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គ ការស្តារទន្លេ ការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានដាក់ឱ្យដំណើរការកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញបានទទួលភ្ញៀវទេសចរណ៍ប្រមាណ១០លាននាក់នៅក្នុងឆ្នាំ២០២៤ ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីការកើនឡើងភ្ញៀវទេសចរណ៍ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍កាន់តែមានភាពកើនឡើងបន្ថែមទៀត រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតឱ្យមានផ្លូវថ្មើជើងចតុមុខ។ ផ្លូវថ្មើជើងថ្មីនេះបានទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិក្នុងមួយថ្ងៃប្រមាណ ៨ទៅ១០ម៉ឺននាក់ សម្រាប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន អភិបាលរដ្ឋធានីវៀងច័ន្ទ បានសម្ដែងនូវការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ដោយឯកឧត្ដមបានលើកឡើងថា រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនល្អណាស់ ហើយនៅតាមបណ្ដាខេត្តក៏មានការរីកចម្រើនព្រមៗគ្នាផងដែរ។

ឯកឧត្តមបន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឡាវ គឺកាន់តែមានភាពល្អប្រសើរ ដោយថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជាបានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ ហើយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសឡាវក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាផងដែរ។នេះជាការពូនជ្រុំទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងកាន់តែមានភាពរឹងមាំបន្ថែមទៀត។

 ក្នុងឱកាសនោះដែរ ឯកឧត្តម អាត់សាផាងថុង ស៊ីផាដុន ក៏បានអញ្ជើញ ឯកឧត្ដម ឃួង ស្រេង ដើម្បីដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងច័ន្ទផងដែរ។ តបតាមការអញ្ជើញនេះ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថានឹងពិនិត្យលទ្ធភាពទៅបំពេញទស្សនៈកិច្ចនៅទីក្រុងវៀងច័ន្ទ នៅពេលវេលាណាមួយសមស្របខាងមុខនេះ។

 សូមជំរាបថា រាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទ ធ្លាប់បានចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាម្តងរួចហេីយ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។ ការចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធមេត្រីភាពឡើងវិញនៅថ្ងៃនេះ ធ្វើឡេីងក្រោយទទួលបានគោលការណ៍ឯកភាពពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ តាម រយៈការស្នើសុំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីឆ្លើយតបនឹងភាពរីកចម្រើន និងការអភិវឌ្ឍគ្រប់វិស័យរបស់រាជធានីភ្នំពេញ និងទីក្រុងវៀងច័ន្ទនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា  

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm