មនុស្ស ៩នាក់យ៉ាងតិច បានស្លាប់ ដោយសារបំណាក់ដី នៅរដ្ឋ Sabah របស់ម៉ាឡេស៊ី

2025/09/16 02:45:44 am        91


មនុស្សយ៉ាងហោចណាស់ ៩នាក់ រួមមានទាំងកុមារ ៥នាក់ផងដែរ បានបាត់បង់ជីវិត នៅក្នុងបំណាក់ដីចំនួន ២ ដាច់ដោយឡែកពីគ្នា នៅទៅក្រុង Kota Kinabalu និង Papar នាព្រឹកថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់។

ស្នងការនគរបាលទីក្រុង Kota Kinabalu លោក ACP Kasim Muda បាននិយាយថា ជនរងគ្រោះ ៧នាក់ត្រូវបានប្រទះឃើញថា ស្លាប់ បន្ទាប់ពីមានបំណាក់ដីនៅផ្ទះមួយខ្នង ក្នុងភូមិ Kampung Cenderakasih នៃតំបន់ Kolombong ក្នុងទីក្រុង Inanam នៅវេលាម៉ោងប្រហែល ៩:១៥នាទីព្រឹក ម៉ោងក្នុងស្រុក។

លោក Muda បានប្រាប់ថា ជនរងគ្រោះ រួមមានក្មេងប្រុស ៣នាក់ និងក្មេងស្រីម្នាក់ អាយុចន្លោះពី ២ ទៅ ៩ឆ្នាំ ព្រមទាំងស្ត្រី ២នាក់ និងបុរសម្នាក់ អាយុចន្លោះ ពី ២៥ ទៅ ៥០ឆ្នាំ។ លោកស្នងការរូបនេះ បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា៖ «មនុស្សសរុបចំនួន ១១នាក់ បានពាក់ព័ន្ធនឹងគ្រោះថ្នាក់ដោយសារបំណាក់ដីនេះ ។ ៤នាក់ បានរួចជីវិត ក្នុងនោះមានម្នាក់បាក់ជើង»។

ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់រដ្ឋ លោក Mohd Pisar Aziz បាននិយាយថា ការហៅទូរសព្ទប្រាប់ពីហេតុការណ៍នេះ ត្រូវបានទទួលនៅម៉ោង ១០:០២នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយក្រុមមួយបានមកដល់កន្លែងកើតហេតុនៅម៉ោង ១0:២៤នាទីព្រឹក (ម៉ោងក្នុងស្រុក)។ បុគ្គលិកពន្លត់អគ្គិភ័យសរុបចំនួន ២៤នាក់ មកពីស្ថានីយ៍ Lintas និង Tuaran ត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

ចំណែកនៅទីក្រុង Papar ស្ត្រីអាយុ ៣៨ឆ្នាំ និងក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានបាត់បង់ជីវិត ដោយសារបំណាក់ដី កើតមាននៅផ្ទះរបស់ពួកគេ ក្នុងភូមិ Kampung Mook។ លោក Mohd Pisar បាននិយាយថា ជនរងគ្រោះទាំង ២នាក់ ត្រូវបានទាញឡើង ក្រោយប្រើពេលជិត ៤ម៉ោង ហើយត្រូវបានបុគ្គលិកពេទ្យបញ្ជាក់ថា បានស្លាប់ហើយនៅកន្លែងកើតហេតុ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm