នៅថ្ងៃចន្ទនេះ នគរបាលទីម័រឡេស្តេ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករដែលតវ៉ាប្រឆាំងផែនការទិញរថយន្តថ្មីសម្រាប់សមាជិកសភា ដែលបង្កឲ្យមានការខឹងសម្បារនៅក្នុងប្រទេសស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ ។
មនុស្សជាង ១ពាន់នាក់ ដែលភាគច្រើននៃពួកគេគឺជានិស្សិត បាននាំគ្នាដង្ហែរក្បួននៅជិតសភាជាតិ ស្ថិតក្នុងទីក្រុង Dili ដើម្បីតវ៉ាប្រឆាំងនឹងផែនការអនុម័តកាលពីឆ្នាំមុន ដើម្បីទិញរថយន្តសម្រាប់សមាជិកម្នាក់ៗនៃសមាជិកសភា ៦៥រូប ។
ផែនការនេះ បានក្លាយជាអរិភាពមួយនៅក្នុងប្រទេសពឹងផ្អែកធនធានក្នុងស្រុកមួយនេះ ជាទីដែលជាង ៤០ភាគរយនៃពលរដ្ឋរបស់ពួកគេ រស់នៅពីក្រោមបន្ទាត់ក្រីក្រ ។
យុវជន Leonito Carvalho គឺជានិស្សិតមួយរូបមកពីសាកលវិទ្យាល័យឯកជន Universidade da Paz ស្ថិតក្នុងទីក្រុង Dili និយាយថា ពួកយើងស្នើសុំឲ្យសមាជិកសភាលុបចោលការសម្រេចចិត្តទិញរថយន្ត Toyota Prado សម្រាប់ប្រយោជន៍ភាពហ៊ឺហារខ្លួនឯង ។
បាតុកម្មនេះដែរ ចាប់ផ្តើមដោយស្ងប់ស្ងាត់ទេ ប៉ុន្តែនគរបាលបានចូលទៅបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ក្រោយបាតុករមួយចំនួន ចោលដុំថ្មលើសភា ធ្វើឲ្យខូចខាតរថយន្តជាច្រើនគ្រឿង ៕