ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃចន្ទនេះ បានបង្កការជន់លិចនៅតាមតំបន់ជាច្រើននៅប្រទេសឥណ្ឌា រួមទាំងទីក្រុងហិរញ្ញវត្ថុម៉ុមបៃ និងទីក្រុងភាគឦសាន Imphal ។
ទន្លេ Iril នៅទីក្រុង Imphalបានឡើងប្រៀបច្រាំង នៅព្រឹកថ្ងៃចន្ទនេះ ធ្វើឲ្យជន់លិចភូមិដ្ឋានប្រជាជាច្រើនកន្លែង ។
ផ្លូវរថភ្លើងនៅទីក្រុងម៉ុមបៃបានដាច់ ធ្វើឲ្យជាប់ខ្លួនមនុស្សយ៉ាងហោច ១៧នាក់អស់រយៈពេលជាច្រើនម៉ោងនៅក្នុងរថភ្លើង ។
ខណៈពេលនោះដែរ ផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នង និងផ្លូវថ្នល់ បានជន់លិច ក្រោយភ្លៀងធ្លាក់ខ្លាំង វាយប្រហារទីក្រុងឧស្សាហកម្ម Kanpur ។
អ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Kanpur និយាយថា ប្រាក់ចំណូលពួកយើងជាង ២-៣ពាន់ដុល្លារ បានបាត់បង់អស់ហើយ ។ ពួកយើងឃ្លានខ្លាំង រយៈពេល ៣ថ្ងៃកន្លងមកនេះ ។
សូមបញ្ជាក់ថា រដូវវស្សាគឺជាដង្ហើមសេដ្ឋកិច្ចតម្លៃ ៤សែនកោដិដុល្លាររបស់ឥណ្ឌា ដែលចែកចាយទឹកភ្លៀងជិត ៧០ភាគត្រូវការសម្រាប់វិស័យកសិកម្ម និងបំពេញបឹងបួ និងអាងស្តុកទឹក ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លៀងហួសប្រមាណពេក បណ្តាលឲ្យមានទឹកជំនន់ និងបំណាក់ដីស្លាប់មនុស្សញឹកញាប់ផងដែរ ៕