ទីភ្នាក់ងាអ្នកវិភាគ៖ អ៊ុយក្រែននឹងទប់ស្កាត់ការនាំចូលប្រេងម៉ាស៊ូតរបស់ឥណ្ឌា ដោយសារទំនាក់ទំនងប្រេងជាមួយរុស្ស៊ីអ្នកវិភាគ៖ អ៊ុយក្រែននឹងទប់ស្កាត់ការនាំចូលប្រេងម៉ាស៊ូតរបស់ឥណ្ឌា ដោយសារទំនាក់ទំនងប្រេងជាមួយរុស្ស៊ីរប្រឹក្សាថាមពលអ៊ុយក្រែន Enkorr នៅថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) នេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែននឹងរឹតបន្តឹងការនាំចូលប្រេងម៉ាស៊ូតមានប្រភពពីប្រទេសឥណ្ឌាដែលទិញប្រេងឆៅដ៏ច្រើនពីរុស្ស៊ី ដោយចាប់អនុវត្តពីថ្ងៃទី១ ខែតុលាតទៅ។
ទីភ្នាក់ងារប្រឹក្សាមួយទៀត A-95 បានប្រាប់នៅដើមខែនេះថា ការបាត់បង់រោងចក្រចម្រាញ់ប្រេងសំខាន់ៗរបស់អ៊ុយក្រែន នារដូវក្តៅនេះ បានបង្ខំឲ្យឈ្មួញទូទាត់ដោយការនាំចូល ដោយបានទិញប្រេងម៉ាស៊ូតពីឥណ្ឌា។ សូម្បីតែក្រសួងការពារជាតិអ៊ុយក្រែន ក៏បានទិញឥន្ធនៈឥណ្ឌាខ្លះដែរ ដោយសារខ្លួនត្រូវបំពេញតាមស្តង់ដារក្រោយសម័យសហភាពសូវៀត។
រុស្ស៊ីបាននិងកំពុងវាយប្រហាររោងចក្រចម្រាញ់ប្រេងអ៊ុយក្រែន និងកន្លែងស្តុកប្រេងដោយយានដ្រូន និងមីស៊ីល។ ទីភ្នាក់ងារ Enkorr ឲ្យដឹងថា ស្ថាប័នសន្តិសុខអ៊ុយក្រែន បានបញ្ជាថា ការដឹកជញ្ជូនប្រេងម៉ាស៊ូតដែលនាំចូលពីឥណ្ឌាទាំងអស់ ត្រូវតែឆ្លងកាត់ការវិភាគមន្ទីរពិសោធន៍ ដើម្បីពិនិត្យមើលវត្តមានសមាសធាតុរុស្ស៊ី។
Enkorr បានបន្ថែមថា ប្រទេសអ៊ុយក្រែនបាននាំចូលប្រេងម៉ាស៊ូតរបស់ឥណ្ឌាចំនួន ១១៩.០០០តោន ក្នុងខែសីហា ឬ ១៨ភាគរយនៃការនាំចូលប្រេងម៉ាស៊ូតសរុប។ មុនពេលសង្រ្គាមទ្រង់ទ្រាយធំជាមួយរុស្ស៊ីដែលបានចាប់ផ្តើមនៅឆ្នាំ២០២២ អ៊ុយក្រែនបាននាំចូលប្រេងម៉ាស៊ូតជាចម្បងពីប្រទេសបេឡារុស និងរុស្ស៊ី ដើម្បីប៉ះប៉ូវដល់ការខ្វះខាតផលិតកម្ម ក្នុងស្រុក៕