របាយការណ៍៖ នីវ៉ូទឹកមហាសមុទ្រកើនឡើងគំរាមកំហែងដល់ពលរដ្ឋអូស្រ្តាលី ១,៥លាននាក់នៅឆ្នាំ ២០៥០

2025/09/16 04:36:24 am        29

របាយការណ៍ បានព្រមាននៅថ្ងៃចន្ទនេះថា នីរ៉ូទឹកមហាសមុទ្រកើនឡើង និងការជន់លិចបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ នឹងគំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋ និងការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋអូស្រ្តាលីជាង ១លាននាក់ នៅឆ្នាំ ២០៥០ ខណៈការស្លាប់ដោយសារជំងឺពាក់ព័ន្ធនឹងកម្តៅ នឹងកើនឡើងដូចគ្នា ។

ការវាយតម្លៃហានិភ័យអាកាសធាតុរង់ចាំជាយូរដែលនឹងបញ្ចេញនៅក្នុងសប្តាហ៍នេះ បានរកឃើញថា សីតុណ្ហភាពកើនឡើង មានផលប៉ះពាល់រួមផ្សំដល់ជីវិតមនុស្សនៅអូស្រ្តាលីដែលមានពលរដ្ឋរស់នៅជាង ២៧លាននាក់ ។

លោក Chris Bowen គឺជារដ្ឋមន្រ្តីអាកាសធាតុអូស្រ្តាលី និយាយថា បច្ចុប្បន្នពួកយើងរស់នៅក្នុងបម្រែបម្រួលអាកាសធាតុ ។ វាលែងជាការព្យាករទៀតហើយ វាគឺជាការពិតនៃជីវិត ហើយវាយឺតណាស់ទៅហើយ ដើម្បីចៀសផុតពីផលប៉ះពាល់មួយនេះ ។

របាយការណ៍ដែលរៀបចំឡើងដោយឯករាជ្យសម្រាប់រដ្ឋាភិបាលអូស្រ្តាលី រកឃើញថា មនុស្ស ១,៥លាននាក់ រស់នៅតាមតំបន់ឆ្នេរ នឹងប្រឈមនឹងការឡើងកម្រិតនីវ៉ូទឹកសមុទ្រ ហើយការជន់លិចតាមតំបន់ឆ្នេរនៅឆ្នាំ ២០៥០ ។ នៅឆ្នាំ ២០៩០ មនុស្សប្រហែល ៣លាននាក់ នឹងប្រឈមហានិភ័យនៃកើនឡើងនីវ៉ូទឹកមហាសមុទ្រនៅទីនោះ ។

ការកើនឡើងនីវ៉ូទឹកសមុទ្រ ក្លាយជាការគំរាមកំហែងធំដល់ផ្ទះសម្បែង ការរស់នៅប្រចាំថ្ងៃ និងការតភ្ជាប់វប្បធម៌ ពិសេសនៅតាមតំបន់ជាច្រើន ដូចជាកោះច្រកសមុទ្រ Torres ។

តាមរយៈការឡើងកម្តៅទឹកសមុទ្រនេះដែរ តំបន់ចុងឧត្តរបស់អូស្រា្តលី កោះដែលមានពលរដ្ឋរស់នៅច្រើន រងការគំរាមកំហែងដោយសារការកើនឡើងនីវ៉ូទឹកសមុទ្រលឿនជាងកម្រិតមធ្យមសកល ។

របាយការណ៍នៅថ្ងៃចន្ទនេះ បានកើតមានឡើង ពេលដែលអូស្រ្តាលី គ្រោងនឹងបញ្ចេញជុំបន្ទាប់នៃគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺជាកាតព្វកិច្ចដ៏សំខាន់មួយស្ថិតក្រោមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm