មន្ត្រីរដ្ឋបាលបានប្រកាសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់រវាងរដ្ឋបាលលោក Trump និងប្រទេសចិន ដើម្បីរក្សាប្រតិបត្តិការ TikTok នៅក្នុងសហរដ្ឋអាមេរិក ដោយបញ្ចប់កិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំដែលបានចាប់ផ្តើមក្នុងអំឡុងពេលអាណត្តិដំបូងរបស់ប្រធានាធិបតីលោក Donald Trump ។

ក្រុមមន្ត្រីសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទបន្ទាប់ពីផែនការក្របខ័ណ្ឌមួយត្រូវបានប្រកាសថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក Scott Bessent បាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយត្រូវបានឈានដល់ ហើយលោក Trump នឹងនិយាយជាមួយមេដឹកនាំចិនលោក Xi Jinping នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីសម្រេចជាចុងក្រោយនៃកិច្ចព្រមព្រៀងនេះ។ កិច្ចព្រមព្រៀង និងការសន្ទនាគឺជាបុព្វហេតុនៃកិច្ចប្រជុំរវាងលោក Trump និងលោក Xi ដែលភាគីទាំងពីរបានស្វែងរកអស់រយៈពេលជាច្រើនខែ ។

លោក Bessent បាននិយាយនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទថា លោកប្រធានាធិបតី Trump បានដើរតួក្នុងរឿងនេះ យើងបានជជែកតាមទូរស័ព្ទជាមួយលោកកាលពីយប់មិញ យើងមានការណែនាំជាក់លាក់ពីលោក យើងបានចែករំលែកជាមួយសមភាគីចិនរបស់យើង។បើគ្មានការដឹកនាំរបស់លោកទេ យើងនឹងមិនអាចឈានដល់កិច្ចព្រមព្រៀងថ្ងៃនេះបានទេ ។

មន្ត្រីតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer បាននិយាយកាលពីថ្ងៃចន្ទថា យើងបានផ្តោតយ៉ាងខ្លាំងលើ TikTok និងធ្វើឱ្យប្រាកដថាវាជាកិច្ចព្រមព្រៀងដែលយុត្តិធម៌សម្រាប់ចិន និងគោរពទាំងស្រុងនូវការព្រួយបារម្ភអំពីសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយនោះជាកិច្ចព្រមព្រៀងដែលយើងសម្រេចបាន៕