«សហគមន៍កសិកម្មក្រងតេះ» សហគមន៍កសិកម្មតែមួយគត់ដែលមានជំនាញដាំផ្លែស្រកានាគនិងផលិតស្លឹកមននៅខេត្តមណ្ឌលគីរី ហើយដែលមានសមាជិកភាគច្រើនជាជនជាតិភាគតិច។
សហគមន៍នេះកំពុងទទួលបានការគាំទ្រដោយផ្ទាល់ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្ម ក្នុងទំហំទឹកប្រាក់សរុបជាង២លានដុល្លារ ដើម្បីពង្រឹងសមត្ថភាពដាំដុះផ្លែស្រកានាគនិងស្លឹកមន ក៏ដូចជាវិនិយោគលើការកសាងប្រព័ន្ធស្រោចស្រពនិងផ្លូវកៅស៊ូជិត១០គីឡូម៉ែត្រផងដែរ។
បច្ចុប្បន្ន ក្រុមការងារក្រសួងកំពុងសិក្សាជាមួយថ្នាក់ដឹកនាំសហគមន៍ ដើម្បីពិនិត្យលទ្ធភាពប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដោយគ្រោងនឹងបន្ថែមដំណាំម្រេចនិងកាហ្វេទៅក្នុងផែនការអាជីវកម្មផងដែរ៕








