រដ្ឋាភិបាលបារាំង តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានប្រកាសគាំទ្រចំពោះកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងកម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ហើយបានជំរុញឲ្យភាគីទាំងពីរបន្តកិច្ចសន្ទនាគ្នាដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការ ដើម្បីគោរពបទឈប់បាញ់។
តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា «ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់»។
ជាមួយគ្នានោះដែរ ប្រទេសបារាំងក៏សូមស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។ មួយវិញទៀត ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីស្ថិរភាពក្នុងតំបន់ផងដែរ៕