ទ្វីបអាមេរិក៖ នាយកអង្គការសុខភាពពិភពលោកប្រចាំទ្វីបអាមេរិក (PAHO) បាននិយាយថា ក្នុងសប្តាហ៍មុនតែមួយសប្តាហ៍ប៉ុណ្ណោះមានករណីឆ្លងថ្មីចំនួន ៨លានករណីនៃវីរុស COVID-19 ដែលបានរាយការណ៍នៅទ្វីបអាមេរិកដែលកើនឡើង ៣២%។ វេជ្ជបណ្ឌិតលោកស្រី Carissa Etienne បានរាយការណ៍ថា វាច្បាស់ណាស់ថា វីរុសបម្លែងខ្លួនថ្មី Omicron បានក្លាយជាវីរុស SARS-COVID-II ដែលលើសលប់នៅក្នុងតំបន់របស់យើងនៅពេលនេះ។

លោកស្រី Etienne បានព្រមានថា អាចមានការផ្ទុះឡើងនៃជំងឺផ្សេងៗ ព្រោះកុមារតិចជាងមុនកំពុងទទួលវ៉ាក់សាំងជាប្រចាំបង្ការជំងឺដូចជាកញ្ជ្រឹល និងរោគខាន់ស្លាក់ដោយសារសម្ពាធទៅលើគ្លីនិកសុខភាព។ ដោយលើកឡើងពីការផ្ទុះជំងឺកញ្ជ្រឹលក្នុងប្រទេសប្រេស៊ីល និងការផ្ទុះឡើងនៃជំងឺខាន់ស្លាក់នៅសាធារណរដ្ឋដូមីនីក លោកស្រីវេជ្ជបណ្ឌិតនិយាយថា បណ្តាប្រទេសនានាកំពុងចាប់ផ្តើមមើលឃើញការផ្ទុះឡើងនៃជំងឺជាច្រើនឆ្នាំមកនេះស្ថិតក្រោមការគ្រប់គ្រង។ ការគ្របដណ្តប់លើការចាក់វ៉ាក់សាំងបង្ការបានធ្លាក់ចុះទាប ដែលប្រទេសនានាមានហានិភ័យក្នុងការបាត់បង់ដំណើរការកម្មវិធីចាក់វ៉ាក់សាំងបង្ការ៕
អត្ថបទ៖ ប៊ុនថន