កំពង់ឆ្នាំង៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ មានប្រជាពលរដ្ឋជាច្រើន បានទៅលេងកម្សាន្តនៅទំនប់កប់សេះ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈតំបន់នេះ គឺជាទីតាំងកម្សាន្តទេសចរណ៍ធម្មជាតិដ៏ទាក់ទាញក្នុងខេត្តកំពង់ឆ្នាំង។
បើតាមរដ្ឋបាលខេត្តកំពង់ឆ្នាំង ទំនប់កប់សេះនេះ គឺជាកន្លែងកម្សាន្តមួយដែលស្ថិតនៅភូមិឈូកក្រញ៉ាស់ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាទីកន្លែងដែលមានទឹកហូរកាត់ផ្លូវ ថ្លាត្រជាក់ ទាក់ទាញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយឃើញហើយចង់ងូតទឹកលេងកំសាន្តមិនដាច់ជារៀងរាល់ថ្ងៃ។
នៅទីនេះ ក៏មានបងប្អូនលក់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗ ព្រមទាំងមានកងកម្លាំងប៉ូលិស និងប្រជាការពារនៅប្រចាំការដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងការពារសុវត្ថិភាពជូនបងប្អូនផងដែរ៕







