ផលិតកម្មដំណាំកម្ពុជាឆ្នាំ២០២១ សម្រេចបានជាង ៣៥លានតោន មានតម្លៃប្រមាណ ១០ពាន់លានដុល្លារ

2022/01/27 07:29:46 pm        892

ភ្នំពេញ៖ សម្រាប់វិស័យកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០២១ ទោះមានវិបត្តិកូវីដ-១៩យ៉ាងណាក្ដី កម្ពុជានៅតែអាចរក្សាកំណើនទាំងការផលិត និងការនាំចេញ។ ជាក់ស្ដែង កម្ពុជាសម្រេចបានផលិតកម្មដំណាំជាង ៣៥លានតោន ដោយមានតម្លៃតាមការប៉ានស្មានសរុបជាង ១០ពាន់លានដុល្លារ។

ពាក់ព័ន្ធនឹងវិស័យកសិកម្មក្នុងឆ្នាំ ២០២១កន្លងទៅនេះ គឺកម្ពុជាសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ទាំងការផលិត ការនាំចេញ និងតម្លៃសរុបទៅលើផលិតកម្មដំណាំដែលផលិតបាន។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យដំណាំកសិកម្មឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ ២០២២។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាមានកំណើនផលិតកម្មដំណាំពីជាង ២៩លានតោន នៅឆ្នាំ២០២០ ដល់ជាង ៣៥លានតោន នៅឆ្នាំ២០២១ ពោលគឺបានកើនឡើងជាង២០% ក្នុងនោះ ផលិតកម្មដំណាំស្រូវបានកើនឡើង ១១,៦% ផលិតកម្មដំណាំសាកវប្បកម្មបានកើនឡើង១៦,៥% និងផលិតកម្មដំណាំឧស្សាហកម្មបានកើនឡើង៣៤,៥% រីឯការនាំចេញផលិតផលកសិកម្មក៏បាន​កើនឡើង​យ៉ាង​ប្រសើរពី ៤,៨៧លានតោន ដល់ ៧,៩៨លានតោនគឺ ៦៤%។ ជាមួយគ្នានេះតាមការប៉ាន់ស្មានទំហំទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំឆ្នាំ២០២១ មាន​ប្រមាណ ១០ពាន់លានដុល្លារអាមេរិកដែលមានការកើនឡើងចំនួន២៤,៨២%។

ពាក់ព័ន្ធនឹងកំណើនផលិតកម្មកសិកម្មដែលសម្រេចបានក្នុងឆ្នាំ ២០២១កន្លងទៅនេះ ​ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម បានលើកឡើងដែរថា ​ក្នុងបរិបទកូវីដ-១៩នេះ ក្រសួងកសិកម្ម បាន​ខិតខំ​បំពេញ​កាតព្វកិច្ចរបស់​ខ្លួន​យ៉ាងសកម្ម សំដៅប្រែក្លាយកសិកម្មកម្ពុជា​ឱ្យក្លាយជាកសិកម្មទំនើប​មាន​លក្ខណៈប្រកួតប្រជែង​ បរិយាប័ន្ន ​ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព សំដៅបង្កើន​ប្រាក់​ចំណូលគ្រួសារកសិករតាមអភិក្រមនិងវិសាលភាពថ្មី ដោយត្រូវប្រែក្លាយវិស័យនេះ​ពី​ដំណាក់កាល​នៃការអភិវឌ្ឍតាមបែប​យថាផល​ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើ​ប្រពល​វប្បកម្ម ព្រមទាំងលើកកម្ពស់ពិពិធភាវូប-នីយកម្មដំណាំដែលមានសក្តានុពល​ប្រកប​ដោយភាព​វៃឆ្លាត ​មានផលចំណេញ​ខ្ពស់ក្នុងបរិបទនៃតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកបដោយ​គុណភាព និងសុវត្ថិភាព ក៏ដូចជាការទាក់ទាញវិនិយោគិនផងដែរ។

យ៉ាងណាម៉ិញ​កម្ពុជាក្នុងពេលបច្ចុប្បន្ននេះ​ ពុំទាន់មានទាន់អាចសម្រេច ទាន់អាចសម្រេចនូវគោល​ដៅ​នាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំនៅឡើយទេ ​ដោយសារតែមានដៃគូប្រជែងដ៏ខ្លាំងដូចជា​ប្រទេសវៀតណាម​ក្នុងមួយឆ្នាំនាំចេញប្រមាណប្រាំលានតោន ប្រទេសថៃប្រមាណប្រាំមួយ​លានតោន ​ឥណ្ឌាក៏ជាប្រទេសនាំចេញអង្ករដ៏ធំមួយផងដែរ៕ អត្ថបទ៖ គឹមហុក 


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm