ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ផ្តល់​អនុសាសន៍​បីចំណុច ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​កសិកម្ម​ឱ្យ​មានប្រសិទ្ធិភាព

2025/09/16 06:45:32 pm        290

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា​ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​នៃ​គ្រឹះស្ថាន​ឧត្តម​សិក្សា​កសិកម្ម​ចំនួន៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវ​អនុសាសន៍​សំខាន់​ៗ ៣ចំណុច ដល់គ្រឹះស្ថានឧត្តមសិក្សាកសិកម្ម និងនិស្សិត ដើម្បីជា​សក្ខីភាព​មួយ​ទៀត​នៃ​ជោគ​ជ័យ​របស់​គ្រឹះស្ថានអប់រំវិស័យកសិកម្មនៅកម្ពុជា។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីចំនួន ១ ៤៨៧នាក់ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​​កសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹក​ថ្ងៃ​ទី១៦ ខែកញ្ញានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បាន​ផ្ដល់​នូវ​អនុសាសន៍​ទាំង​៣​ចំណុច​ឱ្យដឹងថា ទី១.ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើ​ទំនើប​កម្ម​កម្ម​វិធី​សិក្សា​ឆ្ពោះ​ទៅ​កាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI) ជាដើម។ ទី២. ត្រូវ​បង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត ដោយ​អភិវឌ្ឍ​មាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង និង​បង្កើតជាកញ្ចប់បច្ចេកវិទ្យា និងសេវាកម្ម ដើម្បីជួយគាំទ្រ និងផ្តល់ដំណោះស្រាយដល់កសិករ និង​វិស័យឯកជន នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ រហូត​ដល់​ការ​កែ​ច្នៃ​ជា​ផលិត​ផល​សម្រាប់​ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើន​ឱកាស​ដល់​និស្សិត​ក្នុងការចុះកម្មសិក្សា និង អនុវត្តផ្ទាល់។ និងទី៣.និស្សិតជ័យលាភីទាំងអស់ ត្រូវ​យក​ចំណេះ​ដឹង​ និងបច្ចេកទេសដែលទទួលបានពីការរៀនសូត្រ ទៅអនុវត្តក្នុង​ជំនាញ​វិជ្ជា​ជីវៈ​រប​ស់​ខ្លួន​ឱ្យ​បាន​ជោគជ័យ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបញ្ជាក់ឱ្យដឹងថា គិតក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថាន​ឧត្តម​សិក្សា​កសិកម្ម​ទាំង​៣ខាងលើ បានរួមចំណែកកសាងធនធានមនុស្ស សរុបចំនួនជាង ៣ម៉ឺននាក់។ គ្រឹះស្ថានទាំង៣នេះ កំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួនជាង ៥ ៨០០នាក់ ក្នុង​ឆ្នាំ​សិក្សា​២០២៤- ២០២៥នេះ រួមទាំងនិស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៩នាក់ ផងដែរ។

ឯកឧត្តម​រដ្ឋមន្រ្តី បានបន្តថា ការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែល​បាន​បញ្ចប់​ការ​សិក្សា​ប្រមាណជា​ង ៩៨% ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនលើស​លប់​បម្រើកា​រ​ក្នុង​វិស័យ​ឯកជន, ៩៨៣នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ ខណៈដែល​មួយ​ចំនួន​ទៀត​បាន​បង្កើត​អាជីវកម្មដោយខ្លួនឯង៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm