ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុននិយាយថា រថយន្តយ៉ាងហោចណាស់១៨០គ្រឿងបានរងការខូចខាតនៅពេលយានដ្ឋានចំណតក្រោមដីក្នុងខេត្ត Mie ភាគកណ្តាលប្រទេសជប៉ុន បានជន់លិចក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែគ្មានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ចំណតយានដ្ឋាន Kusunoki មានទីតាំងនៅក្រោមដីពីរជាន់ក្នុងទីក្រុង Yokkaichi ។ ភ្លៀងធ្លាក់បានធ្វើឱ្យជាន់ក្រោមដីទីពីរត្រូវទឹកជន់លិច ខណៈជាន់ក្រោមដីទីមួយពេញទៅដោយទឹករហូតដល់មួយម៉ែត្រ។
ក្រសួងនិយាយថា ក្រុមបុគ្គលិកបានបញ្ចប់ការបូមទឹកចេញពីជាន់ក្រោមដីទីមួយ ដែលរថយន្តចំនួន១៨០គ្រឿងត្រូវបានលិចក្នុងទឹក។ បច្ចុប្បន្នពួកគេកំពុងធ្វើការនៅជាន់ក្រោមដីទីពីរ ដោយប្រើប្រាស់រថយន្តបូមទឹកចំនួន៥គ្រឿង។ ក្រុមមន្ត្រីរំពឹងថា ការងារនេះនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ។