ក្រុមប្រឹក្សាធម្មនុញ្ញ​ ច្រានចោលបណ្តឹងរបស់ពលរដ្ឋ​ដែល​ស្នើ​រក្សា​ទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០២១

2022/01/27 07:40:40 pm        699

ភ្នំពេញ៖ នៅថ្ងៃនេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹង របស់ប្រជាពលរដ្ឋចំនួន៥រូបជុំវិញការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១។

ឯកឧត្តមនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានជំនុំជម្រះ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញបើកសវនាការជំនុំជម្រះជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋចំនួន៥រូប ស្នើសុំរក្សាទុកឈ្មោះរបស់ខ្លួនក្នុងបញ្ជី បន្ទាប់​ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ដំបូងឆ្នាំ២០២១។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ​ប្រាប់BTV​ឲ្យដឹងថា យោងតាមការអវត្តមានរបស់ដើមបណ្តឹងជាប្រជាពលរដ្ឋចំនួន៥រូប តាម​នីតិវិធី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញមិនពិនិត្យ ​ឬពិចារណាឡើយ ដោយសារការអវត្តមានរបស់ដើមបណ្តឹង​ស្មើ​នឹងបោះបង់បណ្តឹងតវ៉ា។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា​ ជាទូទៅតាមនីតិវិធីរបស់ គ.ជ.ប បន្ទាប់ពីប្រជាពលរដ្ឋ​បាន​បម្លាស់ទីលំនៅរបស់ខ្លួន គ.ជ.ប ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតក្នុងទីតាំងទីលំ​នៅ​ចាស់របស់ពួកគាត់ ដើម្បីឲ្យពួកគាត់អាចចុះឈ្មោះបោះឆ្នោតថ្មីបាននៅទីតាំងទីលំនៅថ្មីវិញ។ ឯកឧត្តម បន្ថែមថា ​ដោយហេតុថាដើមបណ្តឹងតវ៉ាបានអវត្តមាន ដូចនេះ​ក្រុមប្រឹក្សាជំនុំជម្រះ សម្រេចច្រានចោនបណ្តឹង និងបិទផ្លូវតវ៉ា ហើយចាត់ទុកដើមបណ្តឹងបោះបង់​សិទ្ធិ​ទាមទារ​របស់ខ្លួន។

គួរបញ្ជាក់ថា កាល​ពីសប្តាហ៍មុន គ.ជ.ប ​បានសម្រេច​បដិសេធ​ចោល​ការ​ប្តឹង​តវ៉ា​ចំពោះ​ការលុប​ឈ្មោះ​ចេញពីបញ្ជីឈ្មោះបោះឆ្នោតរបស់ប្រជាពលរដ្ឋចំនួន៥រូប ​ចេញពី​សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ​ដោយសារខុស​នឹង​ទម្រង់គតិច្បាប់៕អត្ថបទ៖ ឧត្តម


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm