សារព័ត៌មាន Axios បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលថា យោធាអ៊ីស្រាអែល បានបើកការវាយលុកផ្លូវគោក កាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតរបស់ដែនដីហ្កាហ្សា។

យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្ដីរាយការណ៍ ជុំវិញការចំណាត់ការនេះ ដែលកើតឡើងបន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការវាយប្រហារយ៉ាងខ្លាំងរបស់អ៊ីស្រាអែលលើទីក្រុងនេះ៕
