ការតវ៉ាដ៏ហិង្សានៅនេប៉ាល់ ប៉ះពាល់ដល់វិស័យទេសចរណ៍ ខណៈការមកដល់ធ្លាក់ចុះ ៣០%

2025/09/16 08:31:30 pm        113

ការតវ៉ាដ៏ហិង្សាបំផុតមិនធ្លាប់មានរបស់ប្រទេសនេប៉ាល់ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍បានផ្ទុះឡើង ខណៈប្រទេសនេះឈានចូលដល់រដូវទេសចរណ៍ដ៏សំខាន់របស់ខ្លួន ដោយបានធ្វើឱ្យប៉ះទង្គិចដល់អាជីវកម្មដែលបាននិងកំពុងត្រៀមស្វាគមន៍អ្នកដើរលេងកម្សាន្តមកពីជុំវិញពិភពលោកដើម្បីទទួលយកបទបទពិសោធន៍តាមតំបន់ភ្នំដ៏ល្បីល្បាញលើពិភពលោករបស់ខ្លួន។

ហាងទំនិញ ហាងស្រា និងភោជនីយដ្ឋាន តម្រង់ជួរតាមដងផ្លូវដែលមានការរៀបចំយ៉ាងស្អាត ដូចជា តំបន់ប្រពៃណី Thamel ដែលជាមជ្ឈមណ្ឌលទេសចរណ៍ដ៏មមាញឹករបស់រដ្ឋធានី Kathmandu នៅតែស្ងប់ស្ងាត់ សូម្បីតែបន្ទាប់ពីបានបើកឡើងវិញក្រោយការតវ៉ាប្រឆាំងអំពើពុករលួយដ៏កក្រើកដែលបានសម្លាប់មនុស្សចំនួន ៧២ នាក់ និងរបួសជាង ២.០០០ នាក់ និងបង្ខំឲ្យអតីតនាយករដ្ឋមន្ត្រី Sharma Oli លាលែងពីតំណែង។អាជ្ញាធរទេសចរណ៍ ម្ចាស់សណ្ឋាគារ និងក្រុមហ៊ុនរៀបចំដំណើរកម្សាន្តរបស់ប្រទេសនេប៉ាល់ បាននិយាយថា ការមកដល់បានធ្លាក់ចុះ ៣០% ពេលវេលាដូចគ្នានេះ កាលពីឆ្នាំមុន ដែលនាំឱ្យការកក់នានាត្រូវបានលុបចោល។  

លោក Ram Chandra Giri អាយុ ៤៩ ឆ្នាំដែលរៀបចំដំណើរកម្សាន្ត និងជាម្ចាស់ភោជនីយដ្ឋានជប៉ុនបាននិយាយថា លោកកំពុងអង្គុយនៅខាងក្រៅដោយទំនេរព្រោះគ្មានអ្នកទេសចរ មកដើរលេងទេ ហើយក្រុមជាច្រើនបានលុបចោលនៅក្នុងខែកញ្ញានេះ ។

លោកបាននិយាយថា ភ្ញៀវរបស់លោកចំនួន ៣៥% បានលុបចោលការកក់របស់ពួកគេ។

លោក Renu Baniya ម្ចាស់សណ្ឋាគារមួយកន្លែង បាននិយាយថាការកក់ទាំងអស់ត្រូវបានលុបចោលទាំងស្រុងសម្រាប់ខែបន្ទាប់។

អ្នកទេសចរមកពីប្រទេសដូចជាឥណ្ឌា សហរដ្ឋអាមេរិក ចិន ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងជប៉ុន ចាប់ផ្តើមបេសកកម្មរបស់ពួកគេពីរដ្ឋធានី ប៉ុន្តែរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃអង្គារនៃការដុតអគារសំខាន់ៗរួមទាំងសភា និងសណ្ឋាគារហ៊ីលតុន បាននាំឱ្យប្រទេសជាច្រើនចេញសេចក្តីណែនាំឲ្យជៀសវាងការធ្វើដំណើរដែលមិនសំខាន់ទៅកាន់ប្រទេសនេប៉ាល់ ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm