[UPDATE] សារព័ត៌មាន Axios៖ យោធាអ៊ីស្រាអែលបើកការវាយលុកផ្លូវគោក ដើម្បីកាន់កាប់ទីក្រុងហ្កាហ្សា

2025/09/16 09:42:03 pm        140

ដោយដកស្រង់សម្តីពីមន្ត្រីអ៊ីស្រាអែល សារព័ត៌មាន Axios បានរាយការណ៍ថា យោធាអ៊ីស្រាអែល បានបើកការវាយលុកផ្លូវគោក កាលពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតរបស់តំបន់ដែនដីនេះ។

យោធាអ៊ីស្រាអែលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្ដីរាយការណ៍ ជុំវិញការចំណាត់ការនេះ ដែលកើតឡើងបន្ទាប់ពីប៉ុន្មានសប្ដាហ៍នៃការវាយប្រហារយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលលើទីក្រុងមួយនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាឲ្យយោធា កាលពីខែមុន ដើម្បីដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សា ដែលលោកបានពិពណ៌នាថា ជាបន្ទាយរឹងមាំរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានបើកការវាយប្រហារដ៏គួរភ្ញាក់ផ្អើលកាលពីខែតុលា ឆ្នាំ២០២៣ ទៅលើអ៊ីស្រាអែល។

ចាប់តាំងពីពេលនោះមក យោធាបានដាក់ការឡោមព័ទ្ធទៅលើតំបន់ហ្កាហ្សាស្ទ្រីប ដែលធ្វើឲ្យកើតមហន្តរាយមនុស្សធម៌ ដោយបង្កជាការបំផ្លិចបំផ្លាញគ្រប់ទិសទីនៃតំបន់នេះ ការបម្លាស់ទីលំនៅដ៏ធំ ហើយនិងការខ្វះខាតស្បៀងអាហារ និងទឹកយ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការនៅជាយក្រុងហ្កាហ្សាអស់ជាច្រើនសប្តាហ៍ ដោយបានទៅកៀកបន្តិចនឹងភាគកណ្តាលទីក្រុង ជាទីដែលមានប្រជាជនប៉ាឡេស្ទីនប្រមាណ ១លាននាក់កំពុងស្នាក់នៅកាលពីខែមុន។

តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នាព្រឹកថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បានឲ្យដឹងថា៖ «ទីក្រុងហ្កាហ្សាកំពុងឆេះ។ IDF (កងកម្លាំងការពារជាតិរបស់អ៊ីស្រាអែល) វាយប្រហារដោយកណ្តាប់ដៃដែកទៅលើហេដ្ឋារចនាសម្ព័ន្ធភេរវករ ហើយទាហាន IDF កំពុងប្រយុទ្ធយ៉ាងក្លាហាន ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការដោះលែងចំណាប់ថ្នូ និងការកម្ចាត់ក្រុមហាម៉ាស»។

តែយ៉ាងណាក្ដី ភ្លាមៗ គេមិនទាន់ច្បាស់នោះទេថា តើលោក Katz កំពុងធ្វើអត្ថាធិប្បាយលើប្រតិបត្តិការផ្លូវគោក ដែលត្រូវបានរាយការណ៍ដែរ ឬយ៉ាងណា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        110
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        104
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm