កម្ពុជាប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ និងសមិទ្ធិផលដែលរួមគ្នាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី

2025/09/16 09:49:31 pm        211

នៅថ្ងៃនេះ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោកប្រារព្ធ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៤០ នៃ «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៨ នៃ «ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ឆ្នាំ១៩៨៧។

ក្នុងពិធីអបអរសាទរនិងផ្សព្វផ្សាយទិវាអូហ្សូនពិភពលោក ១៦ កញ្ញា នៅសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ខេត្តកំពត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងបរិស្ថាន ក្រសួអ ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តកំពត វិស័យឯកជន អ្នកស្រាវជ្រាវ ដៃគូសហការ អ្នកពាក់ព័ន្ធផ្សេងទៀត សិស្ស និស្សិត លោកគ្រូ អ្នកគ្រូជាច្រើននាក់ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ ២០២៥ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ផ្តើមពីវិទ្យាសាស្ត្រ ទៅជាសកម្មភាពសកល» (Montreal Protocol: From Science to Global Action)។ ចាប់តាំងពីឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្ដបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី។ កិច្ចព្រមព្រៀងសំខាន់ៗទាំងនេះ គឺជាឧទាហរណ៍ដ៏វិសេសវិសាលមួយដែលបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកការទូត និងអ្នកនយោបាយធ្វើសកម្មភាពរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមបរិស្ថានជាសកល។

ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថានបានចេញសារលិខិតផ្ញើជូនជនរួមជាតិ អំពីពិធីអបអរសាទរ«ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសសាន៍ក្នុងសារលិខិតថា កម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា នេះព្រឹត្តិការណ៍ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីភាពចាំបាច់ និងសារៈប្រយោជន៍ នៃការចូលរួមថែរក្សាការពារ ស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដីពីកាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់។ ជាមួយគ្នានេះត្រូវបន្តយកចិត្តទុកដាក់អនុវត្ត ឱ្យបានជោគជ័យបន្ថែមទៀត នូវលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ទាក់ទងនឹងការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ចូលរួមបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្តៅភពផែនដី សំដៅការពារបរិស្ថាន និងសុខភាពសាធារណៈ។

សូមបញ្ជាក់ថា អនុសញ្ញាវីយ៉ែន និងពិធីសារម៉ុងរ៉េអាល់ គឺជាឧទាហរណ៍យ៉ាងច្បាស់បង្ហាញអំពីសារៈសំខាន់ និងវិធីសាស្ត្រដែលវិទ្យាសាស្ត្រអាចជួយឱ្យពិភពលោកសម្រេចបាននូវកិច្ចសហប្រតិបត្តិការជាសកល តាមរយៈការផ្តល់ទិន្នន័យព័ត៌មានច្បាស់លាស់ និងការអនុវត្តសកម្មភាពផ្អែកលើការពិតជាក់ស្តែង។

ស្រទាប់អូហ្សូន ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារភពផែនដីពីកាំរស្មីប្រកបដោយគ្រោះថ្នាក់ពីព្រះអាទិត្យ ប៉ុន្តែកន្លងមក ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមាន សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ លើសពីនេះ សារធាតុទាំងនោះ ក៏មានសក្ដានុពលធ្វើឱ្យកើនកម្ដៅផែនដីខ្ពស់ផងដែរ។

កម្ពុជាបានរៀបចំផែនការគ្រប់គ្រងសារធាតុ HFCs ក្នុងការអនុវត្ដវិសោធនកម្មទីក្រុងគីហ្កាលី នៃពិធីសារម៉ុងរ៉េអាល់ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថាការកើនកម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,៥°C នៅចុងសតវត្សរ៍នេះ ប្រសិនបើវិសោធនកម្មទីក្រុងគីហ្កាលី ត្រូវបានផ្តល់សច្ចាប័នជាសកល និងអនុវត្តបានពេញលេញ។ ក្នុងន័យនេះ កម្ពុជាបាន ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យ នូវរាល់កាតព្វកិច្ចរបស់ខ្លួនសំដៅធានា ឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់ សារធាតុបំផ្លាញស្រទាប់អូហ្សូន និងសារធាតុ ដែលមានសក្តានុពលកម្ដៅសកលខ្ពស់៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm