មូលនិធិអភិវឌ្ឍន៍ជំនាញ សហការជាមួយដៃគូជំរុញការ​បង្កើតជំនាញ គាំទ្រ​ដល់​វិស័យ​ទេសចរ​ខេត្ត​កំពង់ធំ

2025/09/16 10:00:33 pm        138

មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) សហការជាមួយ សមាគមទេសចរណ៍កម្ពុជា (CATA) និង គណៈ​កម្មការ​គ្រប់​គ្រងគម្រោង ហូកា (Hoka) កំពុងបង្កើនជំនាញក្នុងវិស័យទេសចរណ៍ ដើម្បី​លើក​កម្ពស់​សមត្ថភាព ស្តង់ដា គុណភាព និងភាពប្រកួតប្រជែង នៅខេត្តកំពង់ធំ ក្នុងគោល​ដៅ​ទេសចរណ៍​ប្រកប​ដោយភាពទាក់ទាញមួយ សំដៅបង្កើត និងបង្កើន ការងារថ្មីៗ និងចូលរួមលើក​កម្ពស់​សេដ្ឋកិច្ចខេត្តកំពង់ធំ។

លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២៥​, បានចូលរួមកម្មវិធី បើកវគ្គបណ្តុះបណ្តាលបង្កើនជំនាញសំខាន់ៗចំនួន៤ ក្នុងវិស័យ​ទេស​ចរណ៍​រួម​មាន៖ ១) ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, ២) ជំនាញការិយាល័យ​ជួរ​មុខ​, ៣) ជំនាញចុងភៅ, និង ៤) ជំនាញគេហកិច្ច ដែលឆ្លុះបញ្ចាំង ភាពជាដៃគូរវាងរដ្ឋ និង​ឯកជន​ក្នុងការលើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែងនៅក្នុងខេត្តកំពង់ធំ។ 

កម្មវិធី​បណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកធនធានមនុស្សក្នុ ង​វិស័យ​ទេសចរណ៍ ដែលអាច ចូលរួមគាំទ្រការប្រែក្លាយខេត្តកំពង់ធំ ដែលជា​ខេត្ត​សម្បូរ​ដោយ​ធន​ធាន​សម្បត្តិ​វប្បធម៌, ប្រវត្តិសាស្ត្រ, និងធម្មជាតិ ទៅជាខេត្តគោល ដៅកម្សាន្តដ៏ពេញនិយម និង​អាច​បង្កើត និងបង្កើនការងារថ្មីៗបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូលជូនបងប្អូនប្រជាពលរដ្ឋ ព្រម​ទាំង ជួយបង្កើនតម្លៃបន្ថែម និងសក្ដានុពលទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និង​បរទេស​។ កិច្ចសហការរបស់ភាគីពាក់ព័ន្ធសំខាន់ៗ បណ្តុះបណ្តាល​ជំនាញ​ក្នុង​វិស័​យ​ទេសចរណ៍​នា​ពេល​នេះ​ បានបង្ហាញយ៉ាងច្បាស់ អំពីគំរូនៃភាពជាដៃគូ រវាងវិស័យរដ្ឋនិងឯកជន ក្នុង ការ​អភិវឌ្ឍ​ជំនាញ​បំពេញ​តម្រូវការពិតប្រាកដក្នុងទីផ្សារការងារផងដែរ។

គូសបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥, SDF បាននិងកំពុង​គាំទ្រ​ការ​អភិវឌ្ឍ​ជំនាញ​ក្នុង​វិស័យ​ទេសចរណ៍ ដោយបានអនុម័ត ថវិកាបដិភាគគាំទ្រដល់គម្រោងបណ្តុះបណ្តាលចំនួន ៥១ គម្រោង ដែលមានសិក្ខាកាមសរុបជិត៦ពាន់នាក់ (ស្ត្រី៤៥%) បានកំពុង ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជំនាញក្នុងវិស័យនេះ។ ដោយឡែកសម្រាប់កម្មវិធីបណ្តុះបណ្តាលស្ដីពីជំនាញ សេវាកម្ម ម្ហូប​អាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ ជំនាញចុងភៅ និង​ជំនាញ​គេហកិច្ច​នា​ព្រឹក​នេះ,​ SDF បានគាំទ្រដល់សិក្ខាកាមសរុបចំនួន ១២០ នាក់ ដែលក្នុងនោះស្រ្តីចំនួន ៥៥ នាក់ ស្មើ​នឹង ៤៦%។ វគ្គបណ្តុះបណ្តាលទាំងនេះ នឹងជួយសិក្ខាកាមទាំងអស់ឱ្យទទួល បានចំណេះដឹង និង​ជំនាញជាក់ស្តែង ដែលអាចបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។

បញ្ហា​នេះ SDF នឹងបន្តសហការជាមួយតួអង្គសំខាន់ៗ ក្នុងវិស័យទេសចរណ៍ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទាំង​បរិមាណ និងគុណភាព ធនធានមនុស្ស ដែលអាចឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​ក្នុង​វិស័យ​នេះ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវផលិតផល និងសេវា កម្មទេសច​រណ៍ប្រ​កប​ដោយ​គុណ​ភាព និងភាពទាក់ទាញ ដែលអាចបង្កើត និងបង្កើនការងារកាន់តែច្រើន និងផ្តល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋរបស់យើងកាន់តែខ្ពស់ ដែលនឹងជួយជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​យ៉ាង​សំខា​ន់​៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm