អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះដាំកូនឈើនៅចំណុចព្រៃលិចទឹកតំបន់៣ ជាប់បឹងទន្លេសាប

2022/01/27 01:02:31 pm        786

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចំរុះ ចុះដាំកូនឈើឡើងវិញ នៅចំណុចតំបន់៣ ព្រៃលិចទឹកជាប់ដែនបឹងទន្លេសាប ស្ថិតនៅបរិវេណភូមិក្របៅចាស់ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ មករាឆ្នាំ២០២២។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានឲ្យដឹងថា៖ ការចូលរួមនាំគ្នាដាំកូនឈើឡើងវិញនៅចំណុច​តំបន់៣ នៃព្រៃលិចទឹកជាប់តំបន់បឹងទន្លេសាបនេះ គឺជាតំបន់​មួយដ៏​ មាន​សារៈសំខាន់​ជា​ដែនជម្រក​សំរាប់ពពួកសត្វត្រីគ្រប់ប្រភេទបង្កាត់ពូជពងក្នុងភូមិសាស្រ្តនេះផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ ការដាំកូនឈើគ្រប់ប្រភេទឡើងវិញ​ នៅចំណុចតំបន់៣​ជាប់​ដែន​ទន្លេសាបនេះដែរ ​គឺជាលើកទី៦ ​ហើយ​របស់​ខេត្ត​ដែល​បាននាំគ្នាបង្កើនការដាំកូនឈើនៅ​ចំណុច​ភូមិ​សាស្រ្ត​ខាងលើនេះ ព្រោះវាមានសារៈសំខាន់​នឹង​អត្ថប្រយោជន៍​ច្រើន​សំរាប់តំបន់​ព្រៃលិច​ទឹកនឹង​ជា​ជម្រក​ដ៏​សំខាន់សំរាប់ត្រីពងផងដែរ។

យ៉ាងណាម៉ិញប្រភេទកូនឈើដែលត្រូវយកមកដាំនៅចំណុចភូមិសាស្រ្តខាងលើនេះ រួមមាន៖ ប្រភេទ កូនត្នោត កូនឬក្សី នឹងដើមរាំងទឹក ជាដើម ​ដើម្បី​បង្កើន​សោភ័ណភាព ​បរិស្ថាន​ល្អ នៅ​តំបន់ខាងនេះ ​នៅថ្ងៃខាងមុខឲ្យមានភាព​ស្រស់ស្អាត ​ប្រកប​ដោយ​ពណ៌ប៉ៃតង​នឹងមានការ​ទាក់ទាញ ​នឹង​ជា​ជម្រក​ត្រី​បង្កាត់​ពូជត្រីពងផងដែរ ​កុំឲ្យ​មាន​ការបាត់បង់​ នៅថ្ងៃខាងមុខ។ ដូច្នេះយើង​ត្រូវនាំ​គ្នាចូលរួមធ្វើការការពារនឹងអភិរក្ស​ តំបន់នេះ​ឲ្យបានល្អប្រសើរ៕អត្ថបទ​៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm