សមយុទ្ធយោធាដឹកនាំដោយណាតូ កំពុងធ្វើឡើងនៅឆ្នេរដែនដី Greenland

2025/09/16 03:15:22 pm        49

សមយុទ្ធយោធា Arctic Light 2025 របស់សម្ព័ន្ធយោធាNATO ពេលនេះកំពុងដំណើរការនៅឆ្នេរដែនដី Greenland ដោយមានទាហានជាង៥៥០នាក់មកពីប្រទេសដាណឺម៉ាក បារាំង អាល្លឺម៉ង់ ស៊ុយអែត និងប្រទេសន័រវេស ចូលរួមក្នុងសមយុទ្ធរយៈពេល១០ថ្ងៃក្នុងគោលបំណងបង្កើនការត្រៀមខ្លួនប្រតិបត្តិការនៅក្នុងតំបន់អាកទិក។

 កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដាណឺម៉ាក រដ្ឋាភិបាលដែនដីGreenland និងទីបញ្ជាការរួមអាកទិកកំពុងសម្របសម្រួលសមយុទ្ធនេះ ដែលបង្ហាញពីនាវាចម្បាំងប្រទេសដាណឺម៉ាក HDMS Niels Juel យន្តហោះប្រយុទ្ធF-16 ឧទ្ធម្ភាគចក្រEH-101 និងកងកម្លាំងប្រតិបត្តិការពិសេស។

មេបញ្ជាការរួមតំបន់អាក់ទិក ឧត្តមសេនីយ Soren Andersen បាននិយាយកាលពីថ្ងៃចន្ទក្នុងអំឡុងពេលសមយុទ្ធថា «ការការពារជាតិរបស់ប្រទេសដាណឺម៉ាក មានភារកិច្ចការពារប្រទេសដាណឺម៉ាក ហើយវារួមមានទាំងដែនដី Greenland និងប្រជុំកោះFaroe ផងដែរ។ លោកនិយាយបន្ថែមថា «ដើម្បីការពារដែនដី Greenland យើងត្រូវហ្វឹកហាត់នៅដែនដី Greenland» ។

ប្រទេសបារាំង បានដាក់ពង្រាយនាវាគាំទ្រ FS Garonne រួមជាមួយយានដ្រូន និងកងទ័ពថ្មើរជើងតំបន់ភ្នំ ខណៈប្រទេសអាល្លឺម៉ង់កំពុងរួមចំណែកជាមួយក្រុមអ្នកសង្កេតការណ៍។

សកម្មភាពសំខាន់ៗក្នុងអំឡុងពេលសមយុទ្ធរួមមានការឡើងនាវា ការការពារហេដ្ឋារចនាសម្ព័ន្ធ ការដាក់ពង្រាយយានដ្រូន ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ ការការពារបរិស្ថានសមុទ្រ និងការឆ្លើយតបគ្រោះមហន្តរាយ។

អត្ថបទដែលទាក់ទង

អេស្ប៉ាញលុបចោលកិច្ចព្រមព្រៀងអាវុធដ៏ធំជាមួយអ៊ីស្រាអែល ស្របពេលមានប្រតិកម្មប្រឆាំង នៅហ្កាហ្សា
2025/09/16 04:13:59 pm        1
អូស្ត្រាលីចង់បានការត្រួតពិនិត្យអាយុ «ផ្ដល់ការរំខានតិចតួច» ក្រោមច្បាប់ហាមប្រាមបណ្ដាញសង្គមលើក្មេងជំទង់
2025/09/16 04:08:55 pm        2
គ្រួសារចំណាប់ថ្នូរ បោះជំរុំនៅខាងក្រៅផ្ទះនាយករដ្ឋមន្ត្រី ចំពេលមានពាក្យចចាមអារ៉ាមពីការចាប់ផ្តើមប្រតិបត្តិការ នៅទីក្រុងហ្កាហ្សា
2025/09/16 04:06:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីជាន់ខ្ពស់នគរបាលជាតិ ណែនាំដល់នគរបាលអន្តោប្រវេសន៍ព្រំដែនអន្តរជាតិ ​ត្រូវបង្កើនសមត្ថភាពដឹកនាំការងារជំនាញ

2025/09/16 04:51:36 pm
​នាយឧត្ដមសេនីយ៍ វង្ស ពិសេន ស្នើឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការថែមទៀតលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតជាមួយកម្ពុជា
2025/09/16 04:26:57 pm
​អេស្ប៉ាញលុបចោលកិច្ចព្រមព្រៀងអាវុធដ៏ធំជាមួយអ៊ីស្រាអែល ស្របពេលមានប្រតិកម្មប្រឆាំង នៅហ្កាហ្សា
2025/09/16 04:13:59 pm
​ឯកឧត្តម លី ធុជ ជម្រាបជូនឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ពីការបោសសម្អាតមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមគោលដៅជាអាទិភាព
2025/09/16 04:12:37 pm
​អូស្ត្រាលីចង់បានការត្រួតពិនិត្យអាយុ «ផ្ដល់ការរំខានតិចតួច» ក្រោមច្បាប់ហាមប្រាមបណ្ដាញសង្គមលើក្មេងជំទង់
2025/09/16 04:08:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/12 10:34:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/15 06:03:51 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/14 04:19:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/14 12:14:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am