ស្អែកនេះ ក្រសួងការងារនឹងដឹកនាំកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ លើកចុងក្រោយ

2025/09/16 10:16:41 pm        231

ភ្នំពេញ៖ តាមការគ្រោងទុក នៅព្រឹកថ្ងៃទ១៧ ខែកញ្ញា ឆ្នាំ២០២៥ស្អែកនេះ ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នឹងរៀបចំកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ ដើម្បី​ចរចា​ជា​លើក​ចុង​ក្រោយ​ នៃការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៦ខាងមុខ។

គិត​ត្រឹម​ថ្ងៃទី១០ ខែកញ្ញាកន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើក​កិច្ច​ប្រជុំ​ពិភាក្សា​របស់​ខ្លួន​បាន​ចំនួន ២១លើក។ ជាលទ្ធផល អង្គប្រជុំបានឯកភាព និង​បញ្ជាក់​ជំហរ​ចុង​ក្រោយ​របស់​ភាគី​នីមួយៗ ក្នុងនោះ ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាច​កើត​មាន​ឡើង​ដោយ​សារ​ស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ការប្រកួតប្រជែង និងស្ថានភាព​ជាក់​ស្តែង​នៃ​ទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បាន​ឯកភាព​គ្នា​ទុក​លទ្ធភាព ជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខ​ណាមួយស​ម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០២៦​។ មិនតែប៉ុណ្ណោះតំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានរួមគ្នា​លើ​ក​នូវ​សំណូមពរ​ចំនួ​ន៣ចំណុច ជូនសម្តេចនាយករដ្ឋមន្ត្រី ដើម្បីផ្តល់នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់​ខ្ពស់​ផង​ដែរ​។

សូមបញ្ជាក់ថា ការកំណត់ប្រាក់ឈ្នួលអប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​ជារៀ​ង​រាល់ឆ្នាំនេះ ត្រីភាគី រួមមាន ភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគី​សហជីព​តំណាង​កម្មករ​និយោជិត បានពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋាន​បម្រែ​បម្រួល​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំ​ណាយ​ក្នុង​ការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និង​កម្រិត​ចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៥នេះ កម្មករនិយោជិតវិស័យកាត់ដេរ ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមាចំនួន ២០៨ដុល្លារអាម៉េរិក នៅក្នុងមួយខែ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm