សេតវិមានសន្យាថានឹងបង្រ្កាប «ភេរវករ» ក្រុមឆ្វេងនិយមបន្ទាប់ពីឃាតកម្មលើលោក Kirk

2025/09/16 10:17:54 pm        203

មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថានឹងបង្ក្រាប«ចលនាភេរវកម្មក្នុងស្រុកដ៏ធំ» ដែលតាមការចោទប្រកាន់ថាចលនានេះបាននាំទៅដល់ការសម្លាប់សកម្មជនស្តាំនិយម លោក Charlie Kirk កាលពីសប្តាហ៍មុន។ ការអត្ថាធិប្បាយបែបនេះត្រូវបានលើកឡើងកាលពីថ្ងៃចន្ទនៅលើកម្មវិធី podcast របស់លោក Kirk ដែលត្រូវបានរៀបចំឡើងដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ។

លោក Stephen Miller នាយរងសេនាធិការនៅសេតវិមានបាននិយាយថា «យើងនឹងបញ្ជូនកំហឹងទាំងអស់ដែលយើងមានទៅក្នុងយុទ្ធនាការត្រូវបានរៀបចំឡើង ដែលបានឈានដល់ការធ្វើឃាតលោក Kirk និងលុបបំបាត់បណ្តាញភេរវកម្មទាំងនេះ»។ ទោះបីជាក្រុមអ្នកស៊ើបអង្កេត មិនទាន់បានផ្តល់នូវហេតុផលសម្រាប់ការសម្លាប់លោកKirk ក៏ដោយ ក៏មនុស្សជាច្រើននៅខាងស្តាំនិយមបានស្តីបន្ទោសលើមនោគមវិជ្ជារបស់ក្រុមឆ្វេងនិយមភ្លាមៗចំពោះការធ្វើឃាតនេះ។

លោក Miller និងលោក Vance ទាំងពីរនាក់នេះបានចោទប្រកាន់ចលនាឆ្វេងនិយមជ្រុល ដោយបាននិយាយថា រដ្ឋបាលបច្ចុប្បន្ននឹងកំណត់គោលដៅ។ លោក Vance បានប្រើវោហាសាស្ត្រស្រដៀងគ្នានៅក្នុងសុន្ទរកថារបស់លោក។ នគរបាលបាននិយាយថា ពួកគេជឿថាអ្នកបាញ់ប្រហារសម្លាប់លោក Kirk គឺធ្វើសកម្មភាពតែម្នាក់ឯង។

អ្នកស្រុកនៅរដ្ឋ Utah អាយុ២២ ឆ្នាំម្នាក់ឈ្មោះ Tyler Robinson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុនបន្ទាប់ពីការតាមចាប់ខ្លួនរយៈពេលពីរថ្ងៃ។ ជននេះត្រូវបានគេរំពឹងថានឹងត្រូវបានកាត់ទោសនៅថ្ងៃអង្គារនេះ។ អភិបាលរដ្ឋ Utah លោក Spencer Cox បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ជនសង្ស័យដែលមកពីគ្រួសារគណបក្សសាធារណៈរដ្ឋមានគំនិតឆ្វេងនិយម ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយ។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm