គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញដល់ប្រទេសម៉ាឡេស៊ីដោយសុវត្ថិភាព ដើម្បីចូលរួម​មហាសន្និបាត​អាយប៉ាលើកទី៤៦

2025/09/16 10:45:44 pm        387

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ គណៈប្រតិភូជាន់​ខ្ពស់​សភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​អញ្ជើញ​ដល់​​ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពី​សំណាក់​សភា​ម្ចាស់​ផ្ទះ រៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(អាយប៉ា/AIPA) លើកទី៤៦ និង ឯកឧត្តម អ៊ុក ចាន់​ដារ៉ា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី។

សូម​ជម្រាបថា តាមកម្មវិធីគ្រោងទុក បន្ទាប់ពីអញ្ជើញដល់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៧ ក​ញ្ញា​ស្អែក​នេះ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំពាក់​ព័ន្ធ​នានា​នៃ​មហា​សន្និបាត​អាយ​ប៉ាលើកទី៤៦ នៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញចូលរួម​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ដើម្បី​កំណត់​របៀប​វារៈ​ និង​ដំណើរការ​នៃ​មហា​សន្និបាត​អាយ​ប៉ា​លើក​ទី​៤៦ និងការពិភាក្សាអនុម័តផែនការសកម្មភាពសំខាន់ៗ របស់អាយប៉ាខាងមុខទៀត។

ជា​មួយគ្នានេះ សម្តេចប្រធានរដ្ឋសភានឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ នៅ​ក្នុង​វេទិកា​អ្នក​នយោបាយ​ស្រ្តីលើកទី២ អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃ​មហា​សន្និបាត​។ ទន្ទឹមនឹងនោះ សមាជិកគ​ណៈប្រតិភូ​ផ្សេង​ទៀត​នឹ​ង​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​តាម​គណៈ​កម្មាធិការនានារបស់អាយប៉ារួមមាន កិច្ចប្រជុំគណៈកម្មាធិការស្រ្តី (WAIPA) កិច្ចប្រជុំ​គណៈកម្មា​ធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈ​កម្មាធិការ​សង្គម​កិច្ច កិច្ចប្រជុំគណៈកម្មាធិការបូកសរុប កិច្ចប្រជុំសមាជិកសភាវ័យក្មេង (YPA) និងកិច្ច​សន្ទនាជា​មួយ​សភាសង្កេតការណ៍អាយប៉ា ប្រមាណ១៨ប្រទេស ផងដែរ។

អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ា ប្រារព្ធ​ធ្វើជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់មួយ ដែលផ្តល់​ឱកា​ស​ដល់​តំណាង​រាស្រ្ត​នៅក្នុ​ង​តំបន់​អាស៊ី​អាគ្នេយ៍ ជួបប្រជុំពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរក​យុទ្ធសាស្រ្ត​ និង​គន្លឹះ​ថ្មី​ៗ​ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួម​ចំណែកជាមួយ អាស៊ាន ដែលជា​ស្ថាប័ន​នីតិប្រតិប​ត្តិ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​សហគមន៍​អាស៊ានឆ្នាំ២០៤៥ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងវិបុលភាព ដោយ​យកប្រជាពលរដ្ឋជាស្នូល។

មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ក្រោម​ប្រធាន​បទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ាន​ប្រកប​ដោយ​ចីរភាព​”៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm