លោក Rubio៖ កាតា និងអាមេរិក នឹងបញ្ចប់ការព្រមព្រៀងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

2025/09/16 10:46:29 pm        284

អ្នកការទូតជាន់ខ្ពស់អាមេរិក លោក Marco Rubio ដែលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Doha ពីទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) បាននិយាយថា ប្រទេសកាតា និងសហរដ្ឋអាមេរិក កំពុងតែឈានទៅកៀកនឹងបញ្ចប់ការព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ ដោយការលើកឡើងនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារលើអ្នកដឹកនាំនយោបាយក្រុមហាម៉ាស នៅប្រទេសកាតា កាលពីសប្ដាហ៍មុន ជាហេតុការណ៍ដែលបាននាំឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកមិនបានច្រានចោលការវាយប្រហារបន្ថែមទៀតលើមេដឹកនាំក្រុមហាម៉ាស «នៅគ្រប់ទីកន្លែងដែលពួកគេរស់នៅនោះឡើយ» ខណៈដែលមេដឹកនាំនៃបណ្ដាប្រទេសអារ៉ាប់ និងរដ្ឋអ៊ីស្លាម បានរៀបចំកិច្ចប្រជុំកំពូលមួយ ដើម្បីគាំទ្រប្រទេសកាតា បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន នៅក្នុងរដ្ឋឈូងសមុទ្រ។

លោក Rubio បានអំពាវនាវឲ្យកាតាបន្តតួនាទីរបស់ខ្លួន ជាអ្នកសម្រុះសម្រួល រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីបានឈានដល់បទឈប់បាញ់ ក្នុងសង្គ្រាម នៅតំបន់ហ្កាហ្សា ដោយនិយាយថា មាន «ពេលវេលាខ្លីណាស់ដែលកិច្ចព្រមព្រៀងអាចកើតឡើងបាន»។

ក្នុងពេលដែលកំពុងចាកចេញពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Doha លោក Rubio បាននិយាយថា៖ «ប្រសិនបើប្រទេសណាមួយក្នុងពិភពលោក អាចជួយសម្របសម្រួលដំណើរការនេះបាន ប្រទេសនោះ គឺកាតា»៕

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm