លោក Rubio៖ ក្រុមហាម៉ាសមាន «ឱកាសពេលវេលាតិចណាស់» ដើម្បីទទួលយកកិច្ចព្រមព្រៀង

2025/09/16 10:52:22 pm        198

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) នេះ បានព្រមានថា ក្រុមហាម៉ាសមានពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្នុងការទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា

ខណៈដែលលោកបានចេញដំណើរពីអ៊ីស្រាអែលតម្រង់ទៅប្រទេសសម្រុះសម្រួល គឺកាតា លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា៖ «អ៊ីស្រាអែលបានចាប់ផ្តើមប្រតិបត្តិការនៅទីនោះ។ ដូច្នេះយើងគិតថា យើងមានពេលវេលាខ្លីណាស់ដែលកិច្ចព្រមព្រៀងអាចកើតឡើង។ យើងមិនមានរយៈពេលប៉ុន្មានខែទៀតទេ ហើយយើងប្រហែលជាមានតែប៉ុន្មានថ្ងៃ និងប្រហែលជានៅសល់ពេល ២-៣សប្តាហ៍ទៀតប៉ុណ្ណោះ»។

លោក Rubio បានឲ្យដឹងទៀតថា៖ «ជម្រើសទី១ របស់យើង គឺថា ជម្លោះនេះ បញ្ចប់តាមរយៈដំណោះស្រាយ ដែលក្រុមហាម៉ាស និយាយថា យើងនឹងគ្មានយោធា យើងនឹងលែងបង្កការគំរាមកំហែងទៀត»។

លោក Rubio បានបន្ថែមថា៖ «ពេលខ្លះនៅពេលដែលអ្នកកំពុងដោះស្រាយជាមួយក្រុមប្រព្រឹត្តអំពើឃោរឃៅគ្មានមេត្តា ដូចជាក្រុមហាម៉ាសនេះ វាមិនអាចទៅរួចទេ ប៉ុន្តែយើងសង្ឃឹមថា វាអាចកើតឡើង»។

គួរបញ្ជាក់ថា លោក Rubio បានជួបជាមួយ Benjamin Netanyahu ក្នុងទីក្រុង Jerusalem កាលពីថ្ងៃចន្ទ ដោយផ្តល់ការគាំទ្រដល់ការវាយលុកថ្មីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅទីក្រុងហ្កាហ្សា និងគោលដៅដែលត្រូវបានអះអាងរបស់ខ្លួន ក្នុងការលុបបំបាត់ក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm