គ្រួសារចំណាប់ថ្នូរ បោះជំរុំនៅខាងក្រៅផ្ទះនាយករដ្ឋមន្ត្រី ចំពេលមានពាក្យចចាមអារ៉ាមពីការចាប់ផ្តើមប្រតិបត្តិការ នៅទីក្រុងហ្កាហ្សា

2025/09/16 11:06:33 pm        91

ក្រុមគ្រួសារនៃចំណាប់ថ្នូរដែលកំពុងត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា បានប្រមូលផ្តុំគ្នាតក់ក្រហល់ ដើម្បីរៀបចំការតវ៉ានៅខាងក្រៅគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ពេញមួយយប់ ពីថ្ងៃចន្ទ (ទី១៥ ខែកញ្ញា) ដល់ថ្ងៃអង្គារ (ទី១៦ ខែកញ្ញា) ចំពេលមានរបាយការណ៍ថា IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានចាប់ផ្តើមប្រតិបត្តិការផ្លូវគោក ក្នុងគោលបំណងអនុវត្តការដណ្ដើមកាន់កាប់ដែលបានសន្យាជាយូរមកហើយ លើទីក្រុងហ្កាហ្សា ជាអ្វីដែលពួកគេបារម្ភថា នឹងមានគ្រោះថ្នាក់ដល់មនុស្សជាទីស្រឡាញ់របស់ខ្លួន។

គេហទំព័រប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនជាច្រើន បានរាយការណ៍ថា រថក្រោះអ៊ីស្រាអែលបានរំកិលចូលទៅក្នុងទីក្រុងហ្កាហ្សាភាគខាងជើង ជាទីដែលប្រជាជនប៉ាឡេស្ទីនរាប់សែននាក់ កំពុងជ្រកកោន ប៉ុន្តែសេចក្ដីរាយការណ៍ទាំងនោះមិនត្រូវបានអះអាងថា ពិតនោះទេ ហើយ IDF ក៏មិនបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់នោះដែរ។

បើទោះបីជាការចាប់ផ្តើមប្រតិបត្តិការផ្លូវគោក ហាក់បីដូចជាមិនមានការសន្និដ្ឋានឲ្យបានច្បាស់លាស់ក៏ដោយ ក៏ IDF ប្រាកដណាស់បង្កើនប្រតិបត្តិការរបស់ខ្លួន នៅជុំវិញទីក្រុងហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បានរាយការណ៍ថា IDF កំពុងវាយលុកទីក្រុងហ្កាហ្សា ដោយប្រើប្រាស់យន្តហោះចម្បាំង កាំភ្លើងធំ និងយានដ្រូន ដែលបណ្តាលឲ្យមានការផ្ទុះដ៏ធំដែលអាចឮពីចម្ងាយ។ សូម្បីតែអ្នកស្រុក នៅភាគកណ្តាលអ៊ីស្រាអែល ក៏រាយការណ៍ថា មានអារម្មណ៍ញ័រដោយសារការវាយប្រហារ។ 

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយដង នៅក្នុងទីក្រុងហ្កាហ្សា ក្នុងនោះរួមទាំងទៅលើអគារខ្ពស់ៗ មុនពេលមានការវាយលុកដ៏ខ្លាំងក្លាប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់។ មន្ត្រីអ៊ីស្រាអែលបាននិយាយថា ប្រជាជនប៉ាឡេស្ទីន ៣០០.០០០នាក់ បានធ្វើតាមការអំពាវនាវរបស់ IDF ដែលតម្រូវឲ្យជនស៊ីវិលជម្លៀសចេញពីទីក្រុងហ្កាហ្សា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីចំនួនប្រជាជនភៀសខ្លួនបានកើនឡើងដល់ប្រហែល ១លាននាក់កាលពីដើមឆ្នាំនេះ។

ចំពេលមានសេចក្តីរាយការណ៍ថា IDF កំពុងចាប់ផ្តើមដំណាក់កាលដំបូងនៃការវាយប្រហាររបស់ខ្លួនលើទីក្រុងហ្កាហ្សា សមាគមគ្រួសារចំណាប់ថ្នូរ (Hostages Families Forum) បានចេញការអង្វរយ៉ាងអស់សង្ឃឹម កាលពីយប់ថ្ងៃចន្ទ ដើម្បីការពារមនុស្សជាទីស្រលាញ់របស់ពួកគេ ដោយចោទប្រកាន់លោក Netanyahu ថា បង្កហានិភ័យដល់ពួកគេ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm